桔井省湄公河水位上涨 官方要求重点保护儿童安全

分类民生
地点桔井省
来源柬埔寨国家电视台
发布时间2026/08/25 09:57
详情描述
据柬埔寨国家电视台报道,受湄公河水位上涨影响,柬埔寨桔井省多地出现洪涝灾害。目前,受灾地区涵盖桔井市、初隆县、森波县等6个县市。
柬埔寨新闻部部长兼桔井省政府工作组组长涅帕特拉于8月24日下午前往初隆县视察灾情,并慰问受灾民众。涅帕特拉要求当地政府及相关部门密切监测水位变化,提前排查风险区域,并制定应急撤离预案,确保在水位达到危险警戒线前能够及时转移民众。
官方强调,防汛工作的首要任务是保障民众生命安全。特别是在洪水期间,必须加强对儿童及弱势群体的保护。由于儿童对水域风险认知不足,极易发生溺水等意外,当地政府要求家长及监护人严加看管,严禁儿童在河道、水渠、岸边及其他危险水域附近玩耍。
相关部门表示,防汛措施不应滞后,必须保持高度警惕,随时做好救援准备。如遇紧急情况,民众应立即联系当地政府或拨打应急救援电话求助。
📋 简要摘要 ▸
桔井省多地受湄公河洪水影响,政府要求加强防汛监测,优先保障民众生命安全,严禁儿童靠近河道及危险水域。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម នេត្រ ភក្ត្រា ជំរុញដល់អាជ្ញាធរត្រៀមបង្ការ និងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ នៅតំបន់ប្រឈមទឹកជំនន់ក្នុងខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរដែនដី និងកម្លាំងពាក់ព័ន្ធ បង្កើនការត្រៀមលក្ខណៈបង្ការ តាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងជនងាយរងគ្រោះ។
ការជំរុញធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយឯកឧត្តម ក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងមិនត្រូវរង់ចាំរហូតដល់ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ ទើបចាត់វិធានការនោះឡើយ។
ឯកឧត្តម ្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋានបន្តតាមដានកម្ពស់ទឹក និងស្ថានភាពតំបន់ប្រឈម ដើម្បីកំណត់ទីតាំងដែលអាចមានហានិភ័យ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋជាមុន ប្រសិនបើស្ថានភាពទឹកកើនឡើងដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលមានទឹកជំនន់ កុមារត្រូវទទួលបានការយកចិត្តទុកដាក់ជាពិសេស ព្រោះកុមារងាយប្រឈមនឹងគ្រោះថ្នាក់ពីទឹក និងអាចមិនទាន់យល់ច្បាស់ពីហានិភ័យដែលកំពុងកើតមាន។ ដូច្នេះ អាជ្ញាធរ និងក្រុមគ្រួសារត្រូវបង្កើនការឃ្លាំមើល និងមិនត្រូវអនុញ្ញាតឱ្យកុមារលេង ឬចូលទៅជិតតំបន់ទឹកជំនន់ ច្រាំងទន្លេ ប្រឡាយ និងទីតាំងដែលមានហានិភ័យខ្ពស់ឡើយ។
ឯក