洪森会见马来西亚军方高层 重申柬泰边境争端和平解决








分类政治
事件时间2026-07-11 09:00
地点金边
来源CN123
发布时间2026/07/11 15:28
详情描述
2026年7月11日上午9时,柬埔寨参议院主席洪森在金边参议院团结大厦会见了马来西亚武装部队总司令丹斯里·拿督·斯里·哈吉·马利克·拉扎克·本·苏莱曼(Tan Sri Dato' Seri Haji Malek Razak bin Sulaiman)及其代表团。
洪森对马方代表团的到访表示欢迎,并祝贺马利克·拉扎克就任马来西亚武装部队总司令。双方就加强柬马两国双边关系及军事合作进行了交流。洪森指出,目前柬马两国在经济及国防领域的合作均取得显著进展。
会谈期间,洪森通过马利克·拉扎克向马来西亚总理安瓦尔·易卜拉欣表达了感谢,肯定了马来西亚在担任东盟轮值主席国期间,为推动解决柬泰边境争端所作的积极贡献。洪森重申,柬埔寨在处理柬泰边境问题上,始终坚持通过和平方式及基于国际法原则解决争端。
马利克·拉扎克表示,柬马两国军队保持着良好的合作关系,并已与柬埔寨国防部高层就进一步加强国防领域合作进行了探讨。针对柬泰边境问题,马利克·拉扎克对柬方的和平解决立场表示支持。
📋 简要摘要 ▸
2026年7月11日,柬埔寨参议院主席洪森在金边会见马来西亚武装部队总司令Tan Sri Dato' Seri Haji Malek Razak bin Sulaiman。双方就加强柬马两国军队合作进行交流,洪森强调柬泰边境争端应坚持和平解决立场,获得马方支持。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អរគុណឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានចូលរួមស្វែងរកដំណោះស្រាយជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato' Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម
Tan Sri Dato' Seri Haji Malek Razak bin Sulaiman និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាហើយសម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ី និយាយជារួម ហើយនិយាយដោយឡែកគឺនៅក្នុងកិច្ចសហប្រតិបត្តិការ នៃកងទ័ពនិងកងទ័ពរវាងប្រទេសទាំងពីរ។ សម្ដេចក៏បានអបអរសាទរចំពោះឯកឧត្តម Tan Sri ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្ដមសេនីយ៍ Tan Sri បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី។ ឯកឧត្តមក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នាហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានជជែកជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់កម្ពុជាដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀតនូវកិច្ចការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ទាក់ទងដែលលើកឡើងទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ដោយសម្ដេចបានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជានិងម៉ាឡេស៊ីមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ សម្ដេចបន្តថាទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ជាមួយគ្នានោះ សម្ដេចតេជោ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri ក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះ អាន់វ៉ាអ៊ីប្រាហ៊ីម នៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសនៅក្នុងអាណត្តិ ដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅ AOT ដែលសម្តេចតេជោបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri បានលើកឡើងដោយកោតសរសើរចំពោះសម្ដេចតេជោថា ជាមេដឹកនាំមួយដែលឯកឧត្តមគោរពដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍ។ ឯកឧត្តមពិតជាគោរពចំពោះបទពិសោធន៍និងការដឹកនាំរបស់សម្ដេចតេជោចំពោះបញ្ហានិងការដោះស្រាយបញ្ហារវាងកម្ពុជានិងថៃហើយឯកឧត្តមក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីផងដែរ៕