洪玛尼慰问实居省三隆穆尼杰县逝者家属
分类社会
事件时间2026-06-12 17:00
地点实居省三隆穆尼杰县
来源洪玛尼官方频道
发布时间2026/06/13 18:51
详情描述
2026年6月12日下午5时,柬埔寨副总理兼实居省工作组组长洪玛尼委派代表楚速班(Chhuor Sopanha),前往实居省三隆穆尼杰县丹纳朗乡,向已故长者谢韦(Chea Vet)的家属致以深切慰问。
楚速班代表洪玛尼及实居省三隆穆尼杰县工作组组长乌高萨(Ouk Kosa),向逝者家属表达了哀悼。谢韦生前居住于丹纳朗乡通巴村,是当地备受尊敬的长者。
楚速班在慰问中表示,谢韦的离世不仅是其家庭的损失,也是当地社区的遗憾。他高度评价了逝者作为村庄长者在传承传统文化、道德价值及宗教信仰方面的贡献。他指出,谢韦一生见证了社会变迁,以其正直、温和的品格成为后辈的榜样,为社区留下了宝贵的精神财富。
慰问组一行参加了吊唁仪式,并祈愿逝者灵魂安息。
📋 简要摘要 ▸
副总理洪玛尼委派代表前往实居省三隆穆尼杰县丹纳朗乡,向已故长者谢韦(Chea Vet)的家属致以深切慰问。代表高度评价了逝者作为村庄长者在传承传统文化与道德价值方面的贡献,并表达了对逝者的哀悼。
📋 完整原文 ▸
ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំការចូលរួមរំលែកមរណៈទុក្ខរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនក្រុមគ្រួសារសពឧបាសិកា ជា វេទ ព្រឹទ្ធាចារ្យនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
=======
ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃសុក្រ ១២រោច ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញ ប្រធានក្រុមការងារបានដឹកនាំក្រុមការងារឃុំដំណាក់រាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពឧបាសក ជា វេទដែលជាប្រជាជនរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការចូលរួមរំលែកមរណទុក្ខដោយស្មោះស្ម័គ្របំផុតរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពី និងឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យជូនចំពោះក្រុមគ្រួសារសពផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា មរណភាពរបស់ឧបាសក ជា វេទ មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ ព្រឹទ្ធាចារ្យដ៏ចំណាស់មួយរូបរបស់ភូមិស្រុក ដែលបានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើនជំនាន់ និងបានរួមចំណែករក្សាទុកប្រពៃណីទំនៀមទម្លាប់ និងតម្លៃសីលធម៌ដ៏ល្អប្រពៃរបស់សហគមន៍។ ក្នុងរយៈពេលជាងមួយសតវត្សនៃជីវិត ឧបាសក ជា វេទ បានក្លាយជាសាក្សីរស់នៃការប្រែប្រួលសង្គមជាច្រើនដំណាក់កាល និងជាបុគ្គលដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពរាប់អាន ដោយសារភាពស្លូតបូត សុចរិតភាព ការគោរពព្រះពុទ្ធសាសនា និងការរស់នៅជាគំរូល្អសម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយ។ ក្រុមការយើងបានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ព្រោះមនុស្សចាស់ គឺជាបណ្ណាល័យរស់ ជាឃ្លាំងនៃបទពិសោធន៍ ជាប្រភពនៃប្រាជ្ញា និងជាសសរស្តម្ភសីលធម៌របស់គ្រួសារ និងសហគមន៍។ ការបាត់បង់ព្រឹទ្ធាចារ្យមួយរូប គឺជាការបាត់បង់នូវអ្នកដែលបានបន្សល់ទុកនូវមរតកផ្នែកគំនិត គុណធម៌ និងការអប់រំដល់កូនចៅជាច្រើនជំនាន់។ជីវិតរបស់លោកគឺជាគំរូនៃសេចក្ដីអត់ធ្មត់ ការលះបង់ និងការរស់នៅដោយសុចរិតភាព ដែលបានបន្សល់ទុកជាមរតកជីវិតដ៏មានតម្លៃសម្រាប់កូនចៅ និងញាតិមិត្ត ជិតខាង។ទោះបីជារូបកាយបានឃ្លាតឆ្ងាយទៅតាមច្បាប់ធម្មជាតិ ប៉ុន្តែសេចក្ដីស្រឡាញ់ ការថែទាំ និងគុណបំណាច់របស់លោក នឹងនៅស្ថិតស្ថេរជានិច្ចក្នុងបេះដូងកូនចៅ និងសាច់ញាតិទាំងឡាយ ដូចព្រះពុទ្ធបរមគ្រូបានត្រាស់ថា“សព្វេ សង្ខារា អនិច្ចា” អ្វីៗទាំងអស់ដែលកើតឡើង តែងតែរលាយបាត់ទៅវិញជាធម្មតា។ ការយល់ដឹងអំពីសច្ចធម៌នេះ ជួយឲ្យយើងទទួលយកការបាត់បង់ដោយសន្តិភាព និងបន្តប្រព្រឹត្តអំពើល្អ ដើម្បីឧទ្ទិសជាកុសលជូនដល់អ្នកដែលបានចាកចេញ។
ក្នុងឱកាសដ៏សោកសៅនោះ ឯកឧត្តម និងក្រុមការងារសូមបួងសួងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់វិញ្ញាណក្ខន្ធឧបាសក ជា វេទ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។