农林渔业部官员调研蒙多基里省蔬菜生产情况

分类农业资讯
事件时间2026年4月8日
地点蒙多基里省森莫诺隆市
来源柬埔寨农林渔业部
发布时间2026/04/09 10:17

详情描述

农林渔业部国务秘书希恩·万洪博士带队前往蒙多基里省,实地考察大白菜与胡萝卜的生产现状,并与当地农户交流以推动农业发展。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ====================== នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី ចុះពិនិត្យ​ស្ថានភាពផលិតកម្មកសិកម្ម លើផលិតកម្មស្ពៃក្ដោប និងការ៉ុត ស្ថិត​នៅ​ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ នាដំណើរនោះឯកឧត្ដមបណ្ឌិត និងក្រុមការងារ បានជួបសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនកសិករ ក្នុងការជំរុញផលិតកម្មដំណាំបន្លែ ព្រមទាំងស្វែងយល់អំពីស្ថានភាពផលិតកម្ម វឌ្ឍនភាព និងបញ្ហា​ប្រឈម​​ផ្សេងៗ ដែលកើតមានក្នុងផលិតកម្មនាពេលបច្ចុប្បន្ន និង​ជំរុញ​ការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង... ព័ត៌មានលម្អិត https://web.facebook.com/share/p/1CnZKdxmq2/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)