卡加梅向独立碑献花 柬埔寨主办第20届法语国家峰会

卡加梅向独立碑献花 柬埔寨主办第20届法语国家峰会
分类外交
事件时间2026-11-13
地点金边
来源柬埔寨国家电视台
发布时间2026/11/13 13:25

详情描述

11月13日,卢旺达总统保罗·卡加梅与第一夫人前往金边独立纪念碑敬献花圈,悼念为柬埔寨脱离殖民统治、于1953年11月9日获得完全独立而牺牲的军民。此行系应西哈莫尼国王邀请,出席由柬埔寨主办的为期数日的第20届法语国家峰会。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្ដម Paul KAGAME (ផូល ខាហ្គាម៉េ) ប្រធានាធិបតីនៃសាធារណរដ្ឋ រវ៉ាន់ដានិងលោកជំទាវទី១ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ « វិមានឯករាជ្យ » ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋដើម្បីចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០» ដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមធ្វើជាម្ចាស់ផ្ទះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ រវ៉ាន់ដា ដឹកនាំដោយ ឯកឧត្ដម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋ រវ៉ាន់ដានិងលោកជំទាវទី១ ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជារដ្ឋមន្រ្តីអមប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ « វិមានឯករាជ្យ »។ អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានឯករាជ្យដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា បានលំឱនកាយស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានបូជាជីវិតនៅក្នុងបុព្វហេតុតស៊ូទាមទារ រំដោះប្រទេសជាតិនិងមាតុភូមិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ សូមជម្រ