金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次

金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次
金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次
金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次
金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次
金边AISPP学生夺世界科技奥赛金牌 柬埔寨史上首次
1/5
分类教育科技
地点马来西亚吉隆坡
来源公众资料
发布时间2026/11/17 13:36

详情描述

2026年世界科技奥林匹克(World Techlympics)在马来西亚吉隆坡举行,来自40多个国家的青少年与创新者参赛。金边澳大利亚国际学校(AISPP)学生通凯玛拉蒙斯奈与多名柬埔寨学生组队出战,为柬埔寨拿下该赛事历史上的首枚金牌。 此前柬埔寨在这项赛事中没有金牌记录。AISPP 将这一成绩称为学校乃至柬埔寨的历史性突破,并表示它反映出柬埔寨青年在科学、技术、工程和数学(STEM)领域的竞争力。 World Techlympics 是面向青少年与青年创新者的国际科技竞赛平台,参赛者通过开发技术解决方案展示知识、创意与动手能力。赛事考察的重点包括分析性思维、问题解决和团队协作,这也是数字时代青年所需的技能。 这枚金牌出现在 AISPP 庆祝国际文凭(IB)课程办学九周年期间。该校位于金边,采用澳式课程体系、招收国际学生,校方称其教学目标之一是培养创新者、问题解决者和未来的全球领导者。 对在柬家长和学生而言,可确认的信息是:
📋 简要摘要 ▸
2026年世界科技奥林匹克(World Techlympics)在马来西亚吉隆坡举行,来自40多个国家的青少年与创新者参赛。金边澳大利亚国际学校(AISPP)学生通凯玛拉蒙斯奈与多名柬埔寨学生组队出战,为柬埔寨拿下该赛事历史上首枚金牌。校方表示,这一成绩体现其在培养创新者、问题解决者方面的长期投入。
📋 完整原文 ▸
**មេដាយមាសកម្ពុជាលើកដំបូង ក្នុងកម្មវិធីប្រកួតបច្ចេកវិទ្យា World Techlympics ពិភពលោក ដណ្តើមបានដោយកូនប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត និងក្រុមសិស្សសាលា AISPP** **(**ភ្នំពេញ**)**៖ កូន ឧកញ៉ា ខេមរៈសិរីមន្ត ឈ្មោះ ថុន ខេមរៈមន្តស្នេហ៍ រួមជាមួយសិស្សខ្មែរច្រើនរូបផ្សេងទៀត ពីសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ដណ្ដើមមេដាយមាសជូនកម្ពុជា ជាលើកដំបូងពីកម្មវិធីប្រកួតអូឡាំពិកបច្ចេកវិទ្យា ពិភពលោក World Techlympics 2026 ដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីយុវជន និងអ្នកច្នៃប្រឌិតវ័យក្មេងមកពីជាង ៤០ប្រទេស។ សមិទ្ធផលនេះ គឺជាមោទនភាពថ្មីសម្រាប់កម្ពុជា និងជាការបង្ហាញពីសមត្ថភាពទេពកោសល្យភាពច្នៃ ប្រឌិត និងសក្តានុពលរបស់យុវជនកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ World Techlympics គឺជាវេទិកាប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍លក្ខណៈអន្តរជាតិ ដែលផ្តល់ឱកាសដល់យុវជន និងអ្នកមានទេពកោសល្យមកពីបណ្តាប្រទេសនានា បង្ហាញសមត្ថភាព ចំណេះដឹង និងគំនិតច្នៃប្រឌិត តាមរយៈការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យា។ ការប្រកួតនេះមានសារៈសំខាន់ក្នុងការជំរុញការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិត វិទ្យា (STEM) ព្រមទាំងលើកកម្ពស់ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដែល ជា ជំនាញចាំបាច់សម្រាប់យុវជនក្នុងយុគសម័យឌីជីថល សាលា AISPP បានបង្ហាញក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលជា ការ បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។ ជ័យជម្នះនេះ មិនមែនគ្រាន់តែ ជាជោគ ជ័យរបស់ AISPP ប៉ុណ្ណោះទេ ប៉ុន្តែជាជ័យជម្នះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមោទ នភាព នៃសមត្ថ ភាព និងទេពកោសល្យរបស់កូនខ្មែរ ព្រមទាំងជាភស្តុតាងដ៏រឹងមាំបញ្ជាក់ថា យុវជនជំនាន់ ថ្មីរបស់យើងមានសមត្ថភាពប្រកួតប្រជែង បង្កើតនវានុវត្តន៍ និងសម្រេចបានឧត្តម ភាពលើឆាក អន្តរជាតិ។ សមិទ្ធផលនេះ ក៏បានបានបង្ហាញឱ្យពិភពលោកឃើញថា តាមរយៈការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត ការគិត បែបវិភាគ ស្មារតីសហការជាក្រុម និងភាពក្លាហានក្នុងការស្រមៃចង់សម្រេចគោលដៅធំៗ កូនខ្មែរពិតជា មានសមត្ថភាពឈរនៅក្នុងចំណោមយុវជនឆ្នើមបំផុតលើពិភពលោក។ ក្នុងឱកាសដែល AISPP កំពុងអបអរសាទរខួប៩ ឆ្នាំនៃឧត្តមភាពផ្នែកសិក្សា តាមកម្មវិធីអប់រំ បាក់ឌុប អន្តរជាតិ (IB) សមិទ្ធផលដ៏វិសេសវិសាលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេរបស់ សាលា ក្នុងការបណ្តុះបណ្តាលអ្នកច្នៃប្រឌិត អ្នកដោះស្រាយបញ្ហា និងអ្នកដឹកនាំសកលនាពេល អនា គត តាមរយៈការអប់រំដែលអភិវឌ្ឍសិស្សគ្រប់ជ្រុងជ្រោយបំផុត៕