柬埔寨卫生部重申严禁电子烟 违者将面临严厉处罚

柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
柬埔寨卫生部重申严禁电子烟 违者将面临严厉处罚
1/7
文件类型政策
发布机构柬埔寨卫生部
生效日期2026-06-17
适用范围全国范围
发布时间2026/06/19 14:51

政策详情

2026年6月17日,柬埔寨卫生部在金边召开研讨会,旨在进一步强化政府第02号命令的执行力度,严厉打击电子烟及相关违禁品。 此次会议重申了政府对电子烟、加热烟草制品(HTPs)及水烟的全面禁令。根据相关规定,在柬埔寨全国范围内,严禁任何形式的进口、分销、销售、广告宣传、使用、持有、生产及储存电子烟设备及配套化学物质。 会议强调,该禁令的核心目标是保护公众健康,特别是降低儿童与青少年接触电子烟的风险。卫生部要求各相关部门加强协作,严格执行法律法规,并持续开展公众教育,提升社会对电子烟危害的认知。 此次研讨会由柬埔寨卫生部国务秘书兼烟草控制委员会常务副主席主持,来自卫生部各职能部门、全国25个省市卫生局、医疗机构及相关国际组织的60名代表出席。会议呼吁各方共同参与,通过有效的执法与宣传,保障国民健康并促进人力资源的可持续发展。
📋 简要摘要 ▸
柬埔寨卫生部于2026年6月17日召开研讨会,重申严禁电子烟、加热烟草制品及水烟的进口、销售、使用及储存,旨在保护青少年健康。
📋 完整原文 ▸
សិក្ខា​សាលា ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ ០២ បប ចុះ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០២៥ ស្តីពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល ការ​ចែក​ចាយ ការ​លក់ ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការកាន់កាប់ ការផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍​អេឡិចត្រូនិក និង​សារធាតុ​គីមី​សម្រាប់​ជក់ និងស៊ីស្សា។ —— រាជ​ធានី​ភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ ០២ បប ចុះ​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល ការ​ចែក​ចាយ ការលក់ ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើ​ប្រាស់ ការ​កាន់​កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍​អេឡិច​ត្រូនិក និង​សារ​ធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ីស្សា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជ​ធានី​ភ្នំពេញ។ សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង ​បង្កើន​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ ​នៃ​ផលិតផល​ថ្នាំ​ជក់ និង​ឧបករណ៍​អេឡិច​ត្រូនិក​សម្រាប់​ជក់ ព្រម​ទាំង​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​លេខ ០២ បប ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ និង​យុវជន ពី​ហានិភ័យ​នៃ​កា​រប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក ផលិត​ផល​អេចឆ៍ធីភី (HTPs) និង​ស៊ីស្សា។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់ ​នៃ​ការ​ពង្រឹង​កិច្ច​សហការ​រវាង​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​ក្រសួង ស្ថាប័ន និង​អង្គ​ភាព​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន ​អំពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់ និង​ឧបករណ៍​អេឡិច​ត្រូនិក​សម្រាប់​ជក់ ដើម្បី​រួម​ចំណែក​ការ​ពារ​សុខភាព​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ប្រកប​ដោយ​ចីរភាព។ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គ​រងបច្ចេកទេសសុខាភិបាល អគ្គរងលេខាធិការដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ ឃ្លាំងឱសថកណ្ដាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាព សរុបចំនួន ៦០រូប។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)