公务部与内政部将于7月23日在内政部联合举办研讨会,旨在分享










类型研讨会
时间2026-07-23
地点金边内政部
票价免费
组织公务部、内政部
发布时间2026/07/17 20:43
活动详情
柬埔寨公务部与内政部将于2026年7月23日在金边内政部联合举办公共服务研讨会。本次会议旨在分享基层政府在提升教育与医疗公共服务方面的经验,探讨如何通过地方参与优化公共治理,并推动建立教育与医疗领域的模范公共服务单位。
研讨会采取线下与线上同步进行的方式,支持参会者通过Zoom平台远程参与。会议期间,相关部门将分享基层治理的成功实践,并讨论如何进一步加强地方行政能力,以提升民众获取教育和医疗服务的质量。
目前,公务部、内政部及国家分权分级管理委员会秘书处已完成会议议程的审定、任务分配及行政准备工作,确保会议流程有序进行。本次研讨会不收取任何费用,欢迎相关领域人员参与。
📋 简要摘要 ▸
公务部与内政部将于7月23日在内政部联合举办研讨会,旨在分享基层政府在提升教育与医疗公共服务方面的经验。会议将通过线下及Zoom线上形式同步进行,重点探讨如何通过地方参与优化公共治理。
📋 完整原文 ▸
ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ជួបប្រជុំពិនិត្យវឌ្ឍនភាពការងារសំខាន់ៗត្រៀមរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនាពេលខាងមុខ។
ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញអន្តរក្រសួង មកពី ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប. នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំគ្នាពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុង ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ឆាប់ៗនេះ នៅក្រសួងមហាផ្ទៃ។
ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានពិភាក្សាលើសេចក្ដីព្រាងរបៀបវារៈនៃកម្មវិធី ក៏ដូចជាបែងចែកតួនាទីភារកិច្ច ដល់ក្រុមការងារបច្ចេកទេសក្នុងការរួមចំណែកទទួលខុសត្រូវលើភារកិច្ចដែលបានឯកភាពគ្នា ធ្វើយ៉ាងណាឱ្យដំណើរការនៃការត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខនេះ ប្រព្រឹត្តទៅរលូន ច្បាស់លាស់ រៀបរយ និងទាន់ពេលវេលា។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពលើរបៀបវារៈមួយចំនួនដូចជា ការកែសម្រួលលើរបៀបវារៈនៃកម្មវិធី ការកំណត់យកទីតាំងរៀបចំកម្មវិធី ការរៀបចំបែងចែកក្រុមការងារបច្ចេកទេស និងការៀបចំបែបបទរដ្ឋបាលនានា ជាពិសេសគឺការរៀបចំគាំទ្រផ្សេងៗដែលសម្រួលដល់អ្នកចូលរួមក្នុងសិក្ខាសាលាទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ផងដែរ។
សូមជម្រាបថា សិក្ខាសាលាចែករំលែកបទពិសោធដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ និងបំផុសចលនានៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងនិងលើកកម្ពស់អភិបាលកិច្ច និងគុណភាពសេវាអប់រំនិងសុខាភិបាលមូលដ្ឋានឱ្យកាន់តែប្រសើរជូនប្រជាជន៕