金边永旺3附近发生严重车祸 造成1人死亡







预警类型交通安全
严重程度高
地点金边棉芷区永旺3附近
发布时间2026/05/08 19:11
详情描述
2026年5月7日下午近4时,金边市棉芷区永旺3附近王家军大道(60米路)发生一起严重交通事故。一辆车牌号为2CH-2906的马自达轿车在行驶过程中,追尾了一辆正在等待红绿灯的摩托车及一辆摩托车拖车。
事故导致拖车侧翻,车上两人重伤,摩托车驾驶员受轻伤。伤者随后被送往医院救治。肇事女司机经警方酒精测试,结果显示体内无酒精含量。肇事方此前已与摩托车方达成400美元赔偿协议,并与拖车方协商赔偿8000美元。然而,5月8日中午,其中一名重伤者在医院经抢救无效死亡,遗体已被家属运回桔井省老家安葬。目前,肇事车辆及涉事拖车已被扣押,案件由棉芷区警方进一步处理。
交通安全提示:
1. 驾车经过路口或红绿灯路段时,务必减速慢行,保持安全车距,严禁超速行驶。
2. 摩托车及拖车驾驶员在等待红绿灯时,应尽量避开大型车辆盲区,注意观察后方来车情况。
3. 发生交通事故后,应第一时间报警并保护现场,切勿私下处理涉及人员伤亡的重大事故,以免后续法律风险。
📋 简要摘要 ▸
2026年5月7日下午,一辆轿车在永旺3附近追尾摩托车,导致2人重伤,其中1名伤者于5月8日中午在医院不治身亡。肇事者已配合警方调查。
📋 完整原文 ▸
⭕ Update‼️
យុវជនដែលរបួសធ្ងន់ភាគីរ៉ឺម៉កលាងម៉ាស៊ីនត្រជាក់ក្នុងករណីបុករះកាលពីម្សិលមិញ បានស្លាប់ហេីយ
🕊️បុរសនារីមួយក្រុម ដែលនារីជាអ្នកបេីករថយន្ត MAZDA EZ-6 ស្លាកលេខភ្នំពេញ 2CH-2906 ក្នុងល្បឿនលឿន ទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូហុងដាឌ្រីម ស្លាកលេខភ្នំពេញ 1HB-5683 កំពុងឈប់រងចាំស្តុប បណ្ដាលឱ្យក្រឡាប់ រ៉ឺម៉ក សង្កត់អ្នកបេីកបរនិងអ្នករួមដំណេីរ របួសធ្ងន់ទាំង2 ចំណែកអ្នកបេីកម៉ូតូរបួសរលាត់ដៃជេីង ។ ហេតុការណ៍នេះស្ថិតនៅចំណុចស្តុប AEON-3 លេីមហាវិថីសម្ដេចហ៊ុនសែន ហៅកាត់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី7 ខែឧសភា ឆ្នាំ 2026 ។ ក្រោយកេីតហេតុអ្នករបួសធ្ងន់ខាងរ៉ឺម៉កទាំង2នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមានជ័យ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯភាគីខាងម៉ូតូខាងតំណាងអ្នកបេីកបររថយន្តមកចរចារគ្នា សងសំណង 400$ ទៅកាន់ខាងម៉ូតូហេីយ នៅសល់ខាងរ៉ឺម៉កមិនទាន់ដោះស្រាយ។ ចំណែកឯ មធ្យោបាយ ទាំងរ៉ឺម៉កនិងរថយន្ត រងចាំនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះវាស់វែងតាមជំនាញ ចំណែកនារីជាអ្នកបេីកបររថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក នាំទៅវាស់ផ្លុំអាកុលនៅ ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម តែលទ្ធផលតេស្ដ ពុំមាន ជាតិអាកុលក្នុងខ្លួនទេ ។ ចំណែកឯអ្នកបេីកបររថយន្តមិនទាន់ដឹងថា សមត្ថកិច្ចបន្តនីតិវិធីដល់ណាទេ ព្រោះយប់មិញឃេីញ កម្លាំង ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅធ្វេីការ សាកសួរ អ្នកបេីកបរនិងក្រុមគ្រួសារ ខាងរ៉ឺម៉ក នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រហូតដល់ម៉ោងជិត10យប់ថ្ងៃទី7 ខែឧសភា ឆ្នាំ2026 ទេីបចាកចេញទៅ ។ ដោយតាម ប្រភព ភាគី ខាងរថយន្ត បានចរចារគ្នានិងសងជាថវិកាចំនួន8ពាន់ដុល្លារ ទៅកាន់ខាងគ្រួសារ ខាងរ៉ឺម៉ក ផងដែរ ។ តែជា អកុសល នៅវេលាថ្ងៃត្រង់ថ្ងៃទី8 ខែឧសភា ឆ្នាំ2026 យុវជនដែលរបួសធ្ងន់ដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សីនោះ បានស្លាប់ទៅហេីយ ត្រូវបានក្រុមគ្រួសារ ចាត់ចែង យកសពទៅ ធ្វេីបុណ្យនៅស្រុកកំណេីត នៅឯខេត្តក្រចេះ ៕
✦** . ⁺ . **✦** . ⁺ . **✦** . ⁺ . **✦** . ⁺ . **✦** . ⁺ . **✦** . **
👉🏻នាំមកជូនដោយ**: Group **លក់កាបូប**, **សម្លៀកបំពាក់** Cute cute **និង** **គ្រឿង** Make up **សុទ្ធល្អ** **សម្រាប់យុវវ័យសម័យថ្មី** **ជាទីទុកចិត្ត🌸👗🧥👖👙🎒👜👛
📍Please Join Our group Telegram ដើម្បីមើលម៉ូដថ្មីៗ ស្អាតៗ : [https://t.me/+re4SPnxW7pAwZGM9](https://t.me/+re4SPnxW7pAwZGM9)
📍Page : [https://www.facebook.com/share/1DfaVpJKDU/?mibextid=wwXIfr](https://www.facebook.com/share/1DfaVpJKDU/?mibextid=wwXIfr)