菲律宾校园枪击案致2死 2个月内发生2起
分类国际新闻
事件时间2026-08-18
地点菲律宾
来源柬中时报
发布时间2026/08/18 10:53
详情描述
2026年8月18日上午,菲律宾南部一所高中发生枪击事件,造成2名学生死亡。据当地警方及相关部门确认,其中一名死者为持枪者,该名学生在袭击中使用了重型武器。
三宝颜市市长Khymer Adan Olaso向媒体表示,目前事发学校的局势已得到完全控制。校方负责人Ernald Andal指出,现场未发生持续交火,除上述两名死者外,无其他学生伤亡。目前校方正配合当地执法部门开展调查,并采取措施保障在校学生安全。
这是菲律宾近2个月内发生的第2起校园枪击案。此前在今年6月,菲律宾塔克洛班市一所公立高中曾发生暴力事件,两名学生在校内开枪,导致3名学生死亡,约20人受伤。
📋 简要摘要 ▸
菲律宾南部一所高中发生枪击事件,造成2名学生死亡,其中一名死者为持枪者。这是菲律宾近2个月内发生的第2起校园枪击案,当地警方已介入调查。
📋 完整原文 ▸
**សិស្ស ២នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯវិទ្យាល័យមួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន នាព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរហ្វីលីពីន បញ្ជាក់ថា ស្ថានការណ៍នេះត្រូវបានគ្រប់គ្រងបានទាំងស្រុង ខណៈនេះជាករណីបាញ់ប្រហារក្នុងសាលារៀនលើកទី២ ក្នុងប្រទេសហ្វីលីពីន ក្នុងរយៈពេលជិត ២ខែចុងក្រោយ។**
** **
អភិបាលក្រុង Zamboanga លោក Khymer Adan Olaso បានប្រាប់វិទ្យុ DZMM របស់ហ្វីលីពីនថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ២នាក់ គឺជាសិស្សសាលា ដោយម្នាក់ក្នុងចំណោមនោះ គឺជាខ្មាំងកាំភ្លើងដែលបានប្រើប្រាស់ «អាវុធធុនធ្ងន់» នៅក្នុងការវាយប្រហារ។
ប្រធានសាកលវិទ្យាល័យ លោក Ernald Andal បានបញ្ជាក់ថា មិនមានការបាញ់ប្រហារបន្តទៀតនោះទេ ហើយក៏គ្មានសិស្សរងរបួស ឬស្លាប់បន្ថែមដែរ។ លោកបន្ថែមថា សាលាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់អាទិភាពចម្បងលើសុវត្ថិភាពរបស់សិស្សានុសិស្សទាំងអស់។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីករណីហិង្សានៅវិទ្យាល័យរដ្ឋមួយក្នុងក្រុង Tacloban កាលពីខែមិថុនា កន្លងទៅ ដែលបានបណ្តាលឱ្យសិស្ស ៣នាក់ស្លាប់ និងប្រមាណ ២០នាក់ទៀតរងរបួស ដោយសារសិស្សសាលា ២នាក់បានបើកការបាញ់ប្រហារនៅលើទឹកដីសាលា៕