旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司

旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司
1/10
来源柬埔寨旅游部
发布时间2026/09/13 19:21

详情描述

柬埔寨旅游部部长胡哈近日在旅游部会见柬埔寨-东盟经济贸易促进协会主席博尚朗及相关中国投资者,双方就加强中柬旅游合作及推动“旅游与影视”倡议进行讨论。此次会见人员包括中国南方航空总经理及泸州老窖国际发展公司代表。 胡哈部长表示,柬埔寨政府正通过跨部门工作组,致力于将柬埔寨打造为国际影视拍摄目的地。相关措施包括简化行政程序、建立一站式服务机制,并积极推广柬埔寨境内的寺庙、文化遗产、海岸线及自然景观等拍摄资源。 博尚朗主席承诺,协会将与知名制片人弗兰克·西合作,吸引中国及香港地区的影视制作公司来柬拍摄大型影视作品。同时,协会将协助向中国民众及企业宣传柬埔寨的真实安全状况,以促进两国商业与投资联系。 胡哈部长建议协会继续向中国市场宣传柬埔寨的政治、社会、经济及安全环境,并推广针对中国公民的免签政策。此外,部长提出通过组织考察团邀请中国旅游运营商、内容创作者及媒体来柬,以提升柬埔寨旅游潜力在国际舞台的知名度。
📋 简要摘要 ▸
旅游部部长会见相关协会及中国投资者,计划吸引中国电影制作公司来柬拍摄,以提升柬埔寨旅游知名度。
📋 完整原文 ▸
[English Below] សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ប្តេជ្ញាសហការជាមួយផលិតករដ៏ល្បី លោក Frank See ទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗ ក្នុងប្រទេសចិនមកថតភាពយន្តទេសចរណ៍នៅកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Bo Shanglang ប្រធានសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) និងសហការី ព្រមទាំងវិនិយោគិនចិនជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Luzhou Laojiao International Development ចូលជួបសម្តែងការគួរសម ​រាយការណ៍ពីសកម្មភាពសមាគម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន ជាពិសេសលើគំនិតផ្តួចផ្តើម «ទេសចរណ៍ និងភាពយន្ត» នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Bo Shanglang និងវិនិយោគិនចិន ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគម និងវិនិយោគិនចិន ដែលបានចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ទៅកាន់ប្រជាជន សហគ្រាស និងវិនិយោគិននៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបានគូសបញ្ជាក់ថា កម្ពុជា និងចិន ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ទន្ទឹ​មនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សារភ្ជាប់ «ទេសចរណ៍ និងភាពយន្ត» ដោយបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងប្រែកម្ពុជាឱ្យក្លាយជាគោលដៅថតភាពយន្តអន្តរជាតិ តាមរយៈការសម្រួលនីតិវិធី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយ និងការផ្សព្វផ្សាយទីតាំងថតភាពយន្តដ៏សម្បូរបែបរបស់កម្ពុជា ដែលរួមមានប្រាសាទ បេតិកភណ្ឌវប្បធម៌ ឆ្នេរសមុទ្រ ព្រៃភ្នំ និងធម្មជាតិដ៏ស្រស់ស្អាត។ ជាមួយគ្នានេះដែរ ឯកឧត្តម Bo Shanglang បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗ របស់ប្រទេសចិន និងក្នុងតំបន់រដ្ឋបាលពិសេសហុងកុង មកថតភាពយន្តខ្នាតធំ នៅកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយសភាពការណ៍ពិត សុខសុវត្ថិភាពនៅកម្ពុជាទៅកាន់ប្រជាជន និងធុរជនចិន ដើម្បីពង្រឹងការតភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន បន្តផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា និង ការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនទៅកាន់ទីផ្សារចិនការរៀបចំកម្មវិធី FAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកផលិតមាតិកា និងសារព័ត៌មានចិន ព្រមទាំងជួយផ្សព្វផ្សាយពីការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត អ្នកបង្កើតមាតិកា និងវិនិយោគិនចិន មកថតភាពយន្ត ផលិតមាតិកាទេសចរណ៍ និងវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) គឺជាសមាគមដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និងចិន ដោយមានបណ្តាញការិយាល័យតំណាងនៅរដ្ឋធានីប៉េកាំង និងបណ្តាខេត្តធំៗ ក្នុងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ហើយជាដៃគូដ៏មានសក្តានុពលក្នុងការគាំទ្រការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ (កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៤៤ ឆ្នាំ២០២៦)