柬埔寨驳斥泰方指控 强调边境遗迹保护需遵循国际法
分类外交
地点柏威夏
来源CN123
发布时间2026/09/11 19:27
详情描述
柬埔寨官方近日针对泰方指控其将柏威夏寺作为军事基地一事予以驳斥。柬方表示,泰方所引用的影像资料缺乏独立核实,无法证明相关地点在特定时间属于军事目标。柬方强调,柏威夏寺作为世界文化遗产,其保护工作始终遵循国际标准,并已由联合国教科文组织(UNESCO)及国际古迹遗址理事会(ICOMOS)的联合考察团进行过实地记录与评估。
柬方指出,柏威夏寺内的多项国际合作修复项目均遭受了严重破坏,包括柬埔寨与印度合作的第五塔门修复项目、柬美合作的古阶梯修复项目,以及涉及柬中合作的相关建筑。柬方要求泰方提供可验证的证据,以解释为何这些非军事目标的修复项目会受到波及,并说明其在行动中采取了何种保护遗产的预防措施。
此外,柬方要求泰方就其在塔曼寺(Ta Moan Thom)的军事活动作出回应。柬方指出,有影像资料显示泰方士兵在塔曼寺内携带武器、设置掩体及防御工事。柬方质疑,若泰方以影像作为指控柬埔寨的证据,则同样的证据标准也应适用于泰方在塔曼寺的军事部署。
柬方重申,遗产保护法律与证据标准应保持一致,不应针对不同国家采取双重标准。泰方若要讨论事实与法律,必须提供完整证据,并以同样的法律准则审视自身的军事行动。
📋 简要摘要 ▸
柬埔寨官方针对泰方指控其将柏威夏寺作为军事基地予以驳斥,要求泰方提供客观证据,并指出泰方在塔曼寺的军事行动同样应受国际法审视。
📋 完整原文 ▸
មុនចោទកម្ពុជា សូមថៃឆ្លើយរឿងទាហាន និងអាវុធនៅប្រាសាទតាមាន់ធំ
ការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាប្រើប្រាសាទព្រះវិហារជាទីតាំងយោធា មិនអាចយកមកធ្វើជាចម្លើយសម្រាប់ការខូចខាតយ៉ាងធ្ងន់ធ្ងរដែលយោធាខ្លួនបានបាញ់បំផ្លាញលើប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនេះបានទេ។ កម្ពុជាបដិសេធការអះអាងដែលយករូបភាព ឬវីដេអូដែលមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យអំពីទីតាំង ពេលវេលា និងបរិបទ មកសន្និដ្ឋានថា ទីតាំងជាក់លាក់ដែលថៃបានវាយប្រហារនីមួយៗ គឺជាគោលដៅយោធា។ ការឃើញអាវុធនៅក្នុងរូបភាពណាមួយ និងការបញ្ជាក់ថាទីតាំងដែលត្រូវបានបាញ់នៅពេលជាក់លាក់មួយជាគោលដៅយោធា គឺជារឿងពីរផ្សេងគ្នា។
បើថៃប្រាកដថាខ្លួនបានបាញ់តែ «គោលដៅយោធា» សូមបង្ហាញភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ សំណួរទាំងនេះមិនអាចត្រូវបានបិទបញ្ចប់ដោយវីដេអូខ្លីមួយឡើយ ជាពិសេសនៅពេលការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារត្រូវបានកត់ត្រា និងពិនិត្យនៅទីតាំងដោយបេសកកម្មរួមរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO និង ICOMOS។ របាយការណ៍បេសកកម្មនេះត្រូវបាន UNESCO ផ្សព្វផ្សាយជាផ្លូវការ ហើយបានកត់ត្រាផលប៉ះពាល់ធ្ងន់ធ្ងរលើភាពពេញលេញ ភាពដើម និងតម្លៃសកលដ៏លេចធ្លោរបស់ប្រាសាទព្រះវិហារ។
មានសំណួរមួយដែលថៃកាន់តែត្រូវពន្យល់៖ ចុះគោបុរៈទី៥ ដែលស្ថិតក្រោមគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា បានរងការខូចខាត ហើយសម្ភារៈនិងបរិក្ខារអភិរក្សក៏ត្រូវបានរាយការណ៍ថារងការបំផ្លាញ។
បើថៃអះអាងថា ខ្លួនបាញ់តែគោលដៅយោធា នោះសំណួរមិនមែនគ្រាន់តែថា «តើគម្រោងអភិរក្សឥណ្ឌាជាគោលដៅយោធាឬ?» ទេ។ សំណួរដែលសំខាន់ជាងនេះគឺ៖ បើគោបុរៈទី៥មិនមែនជាគោលដៅយោធា តើគោលដៅដែលថៃអះអាងថាបានវាយប្រហារស្ថិតនៅទីណា និងចម្ងាយប៉ុន្មានពីគម្រោងអភិរក្សនេះ? តើអាវុធប្រភេទណាត្រូវបានប្រើ? ហើយតើវិធានការប្រុងប្រយ័ត្នអ្វីខ្លះត្រូវបានអនុវត្តដើម្បីការពារបេតិកភណ្ឌ និងគម្រោងអភិរក្ស? មិនមែនត្រឹមគោបុរៈទី៥ ទេ សូម្បីគម្រោងជួសជុលជណ្តើរបុរាណកម្ពុជា-សហរដ្ឋអាមេរិក និងសំណង់ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិននៅប្រាសាទព្រះវិហារក៏រងការខូចខាតដែរ។
ភាគីថៃជាពិសេស JIC ក៏ត្រូវឆ្លើយនឹងស្តង់ដារភស្តុតាងដែលខ្លួនកំពុងប្រើផងដែរ។ រូបភាពដែលត្រូវបានផ្សព្វផ្សាយបង្ហាញបុគ្គលពាក់ឯកសណ្ឋានមានសញ្ញាទង់ជាតិថៃ កាន់អាវុធ មានរបាំងសំបកកង់និងប្រើជាលេណដ្ឋានក្នុងអំឡុងពេលយោធាខ្លួនវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ បន្ទាប់ពីមានការផ្ទៀងផ្ទាត់ទីតាំងបញ្ជាក់ថា រូបភាពទាំងនេះថតនៅ ប្រាសាទតាមាន់ធំ។ JIC ត្រូវឆ្លើយសំណួរត្រង់ៗមួយ៖ បើ JIC យករូបភាពវត្តមានទាហាន និងអាវុធនៅប្រាសាទមកធ្វើជាភស្តុតាងចោទកម្ពុជាថា «ប្រើប្រាសាទជាទីតាំងយោធា» តើហេតុអ្វីស្តង់ដារភស្តុតាងដូចគ្នានេះមិនត្រូវអនុវត្តចំពោះទាហានថៃ អាវុធ របាំងការពារ និងយានយោធានៅប្រាសាទតាមាន់ធំ?
ច្បាប់ការពារបេតិកភណ្ឌ និងស្តង់ដារភស្តុតាង មិនអាចមានមួយសម្រាប់កម្ពុជា និងមួយទៀតសម្រាប់ថៃបានទេ។
បើចង់និយាយពីការពិត ត្រូវបង្ហាញការពិតទាំងមូល។ បើចង់និយាយពីច្បាប់ ត្រូវអនុវត្តច្បាប់ដូចគ្នាចំពោះខ្លួនឯង។