旅游部拟引入K-1国际赛事 推广昆棉文化助力体育旅游










分类旅游
地点暹粒
来源柬埔寨旅游部
发布时间2026/08/01 17:02
详情描述
柬埔寨旅游部部长胡哈近日在暹粒会见K-1国际运营总监Daisuke Teraguchi,双方就推动柬埔寨体育旅游发展及引入国际级体育赛事进行探讨。柬埔寨昆棉拳击联合会主席考蔡及Kombat Global总裁Rick Shin共同出席会议。
此次会谈重点在于加强旅游业与格斗体育领域的合作,旨在将体育赛事转化为具有吸引力的旅游产品,通过举办高水平国际赛事,吸引全球选手、粉丝及游客入境,提升柬埔寨作为体育旅游目的地的国际知名度。
胡哈表示,体育与旅游联系紧密,引入国际赛事不仅能带动客流,更是向世界推广柬埔寨旅游资源、文化及传统武术“昆棉”的重要契机。柬埔寨旅游部对与K-1、昆棉拳击联合会及Kombat Global等机构的合作表示支持,期望通过此类合作扩大旅游市场,提升柬埔寨的国际形象。
K-1作为日本知名的格斗体育组织,在国际格斗领域具有广泛影响力,其赛事通过高水平竞技吸引了全球众多选手与观众。此次会议于2026年7月31日在暹粒索菲特酒店举行。
📋 简要摘要 ▸
柬埔寨旅游部部长胡哈会见K-1国际运营总监Daisuke Teraguchi,双方探讨在柬举办国际级体育赛事。通过将“昆棉”与体育旅游结合,旨在吸引国际游客并提升柬埔寨旅游品牌影响力。
📋 完整原文 ▸
[English Below]
ទេសចរណ៍កីឡា ជាកម្លាំងចលករមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Daisuke Teraguchi, Chief of International Operations នៃ K-1 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍទេសចរណ៍កីឡា (Sports Tourism) នៅកម្ពុជា។
ជំនួបពិភាក្សានេះ ក៏មានការចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក Rick Shin, President of Kombat Global ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងកីឡាប្រយុទ្ធ ដើម្បីប្រែក្លាយព្រឹត្តិការណ៍ទេសចរណ៍កីឡាទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងជំរុញការផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
កិច្ចពិភាក្សាបានផ្តោតលើស្វែងរកលទ្ធភាពនាំយក និងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា ដើម្បីទាក់ទាញកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា, កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងដៃគូកីឡាអន្តរជាតិ ដើម្បីផ្សព្វផ្សាយ «គុនខ្មែរ» និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «កីឡា និងទេសចរណ៍ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ការនាំយកព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិមករៀបចំនៅកម្ពុជា មិនត្រឹមតែជួយទាក់ទាញកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរពីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ វប្បធម៌ អរិយធម៌ និងជាពិសេស “គុនខ្មែរ” ដែលជាកេរដំណែល និងអត្តសញ្ញាណដ៏មានតម្លៃរបស់ជាតិខ្មែរ ទៅកាន់ឆាកអន្តរជាតិ»។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយ K-1, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, Kombat Global និងដៃគូពាក់ព័ន្ធ ដើម្បីនាំយកព្រឹត្តិការណ៍កីឡាប្រយុទ្ធកម្រិតអន្តរជាតិមករៀបចំនៅកម្ពុជា ដែលនឹងរួមចំណែកបង្កើនភាពទាក់ទាញនៃទេសចរណ៍កីឡា ពង្រីកទីផ្សារទេសចរណ៍ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
K-1 គឺជាស្ថាប័នដែលរៀបចំព្រឹត្តិការណ៍កីឡាប្រយុទ្ធដ៏ល្បីល្បាញមួយរបស់ជប៉ុន និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យកីឡាប្រយុទ្ធអន្តរជាតិ។ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់ K-1 បានទាក់ទាញកីឡាករល្បីៗ និងអ្នកគាំទ្រកីឡាប្រយុទ្ធពីប្រទេសជាច្រើន ហើយមានការផ្សព្វផ្សាយទៅកាន់ទស្សនិកជនអន្តរជាតិ។
សណ្ឋគារ សូហ្វីតែល សៀមរាប, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦