柬埔寨多部门协作推进电子政务 优化投资服务体系
分类政策
事件时间2026-06-17 08:00
地点金边
来源柬埔寨发展合作委员会
发布时间2026/06/17 18:02
详情描述
2026年6月17日上午,柬埔寨发展理事会(CDC)与商务部在金边召开联席会议,旨在推动投资服务电子化,通过数据共享与数字化手段优化行政审批流程。
此次会议由柬埔寨发展理事会秘书处副秘书长Heang Sotheayuth主持,商务部国务秘书Chhor Sunhong、矿产能源部国务秘书Chhe Lidin、德崇初创中心副执行主任Hean Lorida,以及数字经济与商业委员会、经济与财政部等相关部门代表共约40人出席。
会议旨在解决2025年10月22日柬埔寨-欧盟私营部门对话中提出的行政手续繁琐问题。与会各方重点讨论了如何通过跨部门数据交换与数字系统对接,减少纸质文件使用,从而简化合格投资项目(QIP)的行政手续,提升公共服务效率。
会议期间,柬埔寨发展理事会肯定了商务部在商业注册简化及数字化改革方面所取得的进展,并对商务部为回应投资者需求所采取的机制表示认可。
各方达成共识,将基于此次讨论形成的解决方案提交上级领导审议,以进一步完善投资与贸易领域的公共服务体系,满足私营部门的实际需求。
📋 简要摘要 ▸
发展理事会、商务部、矿产能源部及德崇初创中心等多部门召开联席会议,旨在推动投资服务电子化。会议重点讨论了如何通过跨部门数据共享,简化合格投资项目的行政手续,并对商务部在商业注册简化方面的努力表示肯定。
📋 完整原文 ▸
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិភាក្សារួមគ្នាជាមួយ ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថលក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ឆែ លីឌីន អនុរដ្ឋលេខាធិការ តំណាងពីការិយាល័យ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល អនុប្រធានទី៣ ក.អ.ក. និងលោកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី"តេជោ" ជាតំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ប្រធានស្តីទីនាយកដ្ឋាន និងក្រុមការងារជំនាញសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជុំវិញបញ្ហាលិខិតស្នាមពាក់ព័ន្ធនឹងសេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានលើកឡើងក្នុងកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ដំណោះស្រាយសំខាន់ៗមួយចំនួនត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ហើយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីដោះស្រាយគឺជាស្នូលសំខាន់នៃកិច្ចពិភាក្សានាថ្ងៃនេះ ដើម្បីឈានទៅអនុវត្តអន្តរប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ផ្លាស់ប្ដូរទិន្នន័យ សំដៅកាត់បន្ថយការប្រើប្រាស់លិខិតស្នាម ពន្លឿន និងធ្វើសាមញ្ញនីតិវិធីផ្តល់សេវាសាធារណៈជូនវិស័យឯកជន។
ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានសំដែងនូវការអបអរសាទរជូនចំពោះក្រសួងពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងដាក់ចេញនូវយន្តការនានាដើម្បីដោះស្រាយនូវសំណូមពររបស់វិនិយោគិន រហូតមានការទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណពីវិស័យឯកជន និងសភាពាណិជ្ជកម្ម។ ជាក់ស្ដែងកន្លងមកនេះ ក្រសួងបានកែសម្រួល និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម និងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ឈរលើមូលដ្ឋាននៃកិច្ចសហការរវាងគ្នា អង្គប្រជុំនឹងដាក់ជូននូវដំណោះស្រាយលើសំណូមពររបស់វិស័យឯកជន ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដើម្បីឆ្លើយតបជូនវិនិយោគិន និងជាការចូលរួមបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម។
CDC and Ministry of Commerce Hold Discussions to Promote the Use of Data Exchange and Digital Documents on Services
CDC: On the morning of Wednesday, June 17, 2026, H.E. Heang Sotheayuth, Deputy Secretary General of the General Secretariat of the CDC, led a joint discussion with H.E. Chhor Sunhong, Undersecretary of State of the Ministry of Commerce. The meeting aimed to promote the utilization of data exchange and digital documents for services related to Qualified Investment Projects (QIPs).
The meeting was also attended by H.E. Chhe Lidin, Undersecretary of State and Representative of the Office of H.E. Minister of Mines and Energy (Third Vice-Chairman of CDC), Mrs. Hean Lorida, Deputy Executive Director of the Techo Startup Center and Representative of the Digital Economy and Business Committee and the Ministry of Economy and Finance, along with Acting Directors of Departments and official totaling around 40 participants.
The meeting was organized to discuss and find solutions regarding document-related issues in e-services, which were previously raised during the 3rd Cambodia-EU Public-Private Dialogue. Several key solutions were raised during the meeting, and the use of technology systems was the core focus of today's discussion, aiming to achieve digital interoperability and data exchange, in order to reduce paper document usage, accelerate, and simplify public service delivery procedures for the private sector.
During the meeting, H.E. Deputy Secretary General congratulated the Ministry of Commerce for its dedicated efforts in establishing mechanisms to address investor requests, which have garnered recognition, praise, and gratitude from the private sector and the Chamber of Commerce. Notably, MOC has previously revised and issued various legal instruments aimed at simplifying commercial registration and implementing through digital systems.