发展理事会与澳洲代表团会谈 重点推介农业加工投资








分类经济
事件时间2026-06-17 08:00
地点金边
来源柬埔寨发展合作委员会
发布时间2026/06/17 20:41
详情描述
2026年6月17日上午,柬埔寨发展理事会秘书长谢武提在金边会见了由澳大利亚外交贸易部东亚事务第一助理秘书长迈克尔·格劳德率领的代表团。
双方就吸引澳大利亚直接投资进入柬埔寨及东南亚地区的路径进行了探讨。迈克尔·格劳德分享了澳大利亚在吸引外资方面的经验,并明确了澳大利亚政府推动对柬投资的意向。
谢武提介绍了柬埔寨当前的投资环境,重点提及经济特区内投资项目的进展。他表示,柬埔寨发展理事会正在进行机构改革,旨在强化投资促进职能,使其符合国际最佳实践,从而进一步优化营商环境,以吸引高附加值产业的投资者。
在农业与农产品加工领域,谢武提回顾了柬埔寨与澳大利亚在农业价值链及经济韧性发展方面的合作项目。他鼓励澳大利亚企业加大对柬埔寨农业及农产品加工业的投资,特别是腰果、橡胶、木材加工及木制品生产。目前,柬埔寨正致力于开发农产品加工园区,以支持相关产业的发展。
📋 简要摘要 ▸
柬埔寨发展理事会秘书长谢武提与澳洲外交贸易部代表团会谈。双方探讨了吸引澳洲直接投资的路径,重点聚焦农业、农产品加工(腰果、橡胶、木材)及工业园区开发。柬方表示正进行机构改革以优化营商环境,并欢迎澳洲企业参与高附加值产业。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយលេខាធិការរងទី១ ទទួលបន្ទុកតំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី
-------------------------
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រា្តលី ដឹកនាំដោយ លោក Michael Growder លេខាធិការរងទី១ ទទួលបន្ទុកតំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។
ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ។
ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូអូស្រ្តាលី។ ឯកឧត្តមបានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសវឌ្ឍនភាព និងភាពជោគជ័យនៃការអនុវត្តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនាពេលបច្ចុប្បន្នវិនិយោគិនភាគច្រើនមកពីប្រទេសចិន។ យ៉ាងណាមិញ កម្ពុជាបាន និងកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗ តាមរយៈការរៀបចំបេសកកម្មគោះទ្វាវិនិយោគតាមប្រទេសគោលដៅមួយចំនួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យ និងធ្វើកំណែទម្រង់ស្ថាប័ន សំដៅពង្រឹងមុខងាររបស់ទីភ្នាក់ងារជំរុញវិនិយោគកម្ពុជា ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីត្រៀមខ្លួនចាប់យកវិនិយោគិនក្នុងឧស្សាហកម្មថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមក៏បានរំលេចផងដែរអំពីកិច្ចសហប្រតិបត្តិការរវាង ក.អ.ក. និងរដ្ឋាភិបាលអូស្រ្តាលី រាប់ចាប់តាំងពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) រហូតដល់កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាពេលបច្ចុប្បន្ន ដែលបានធ្វើការជាមួយគ្នាលើការងារជាច្រើន ជាពិសេសលើការជំរុញវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ក្នុងន័យនេះ ឯកឧតុ្តម បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការវិយោគលើវិស័យការកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ និងផលិតផលពីឈើ នៅកម្ពុជាឱ្យបានច្រើន នាពេលខាងមុខ ខណៈកម្ពុជាបាន និងកំពុងរៀបចំយន្តការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្ម។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook](https://www.facebook.com/cib.cdc.cambodia/)| 💳 [Telegram](https://t.me/cib_cdc_cambodia)