柬埔寨司法部启动公务员招聘 计划招录15名职员










分类政府
事件时间2026-08-31
地点金边
来源柬埔寨司法部
发布时间2026/08/31 22:16
详情描述
2026年8月31日下午,柬埔寨司法部在皇家行政学院召开会议,就公务员招聘考试相关事宜进行讨论。此次会议由副总理兼公务员部大臣洪玛尼主持,司法部常务国务秘书秦马林出席会议。
会议旨在落实司法部公务员招录工作,计划通过竞争性考试选拔15名A级框架公务员。据统计,共有566名候选人符合考试资格。该场考试定于2026年9月14日全天举行。
出席此次会议的司法部代表还包括国务秘书坎万纳、秘书长高塞卡诺、总干事波桑皮,以及相关部门和机构的代表。此外,会议同期讨论了计划部增补16名合同制员工的招聘方案。
📋 简要摘要 ▸
柬埔寨司法部近日召开会议,正式启动公务员招聘程序,计划招录15名职员。同时,会议讨论了计划部增补16名合同制员工的方案,旨在提升政府部门行政效能。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ចំនួន ១៥ កន្លែង
====================
នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ **ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន** រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តម ហ៊ុន ម៉ានី** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើកិច្ចដំណើរការ និងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ចំនួន **១៥ កន្លែង** ប្រភេទក្របខ័ណ្ឌ ក ដែលមានបេក្ខជនពេញសិទ្ធិប្រឡងសរុបចំនួន **៥៦៦ នាក់**។ ការប្រឡងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មានរយៈពេលពេញមួយថ្ងៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌រួមមាន៖ **ឯកឧត្តម ខាន់ វណ្ណៈ** រដ្ឋលេខាធិការ **ឯកឧត្តម កើត សេកាណូ** អគ្គលេខាធិការ **ឯកឧត្តម ផូវ សំភី** អគ្គនាយក
ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅក្រសួងផែនការ ចំនួន **១៦ កន្លែង** ផងដែរ។