安东医院召开2026年首次特别理事会 重点部署2027年预算










分类医疗
事件时间2026-06-05
地点金边
来源柬埔寨卫生部
发布时间2026/06/06 14:19
详情描述
2026年6月5日,安东医院在金边召开2026年首次特别理事会。此次会议由柬埔寨卫生部国务秘书兼理事会主席Im Sotheary主持,共有11名理事会成员及相关官员出席,其中包括经济与财政部代表Lay Sokkhieng、卫生科学领域专家代表Um Samol以及安东医院院长Lou Lykheang。
会议主要围绕安东医院2027年预算规划及医院服务进展展开讨论与审批。
针对医院的未来运营,卫生部提出多项具体要求:首先,医院需持续扩大并强化医疗服务,推动服务创新,并完善各部门的人力资源规划;其次,在现有基础上进一步提升医疗质量与医德规范,确保医护人员在言行举止及接待患者时保持专业,严禁任何疏忽;最后,鉴于门诊量持续增长,医院必须优化患者就医流程,以应对日益增加的就医需求。
会议最后,卫生部对安东医院管理层及全体医护人员在医疗救治与护理工作中的付出表示认可。
📋 简要摘要 ▸
安东医院于6月5日召开2026年首次特别理事会,由卫生部国务秘书主持。会议重点讨论了2027年预算规划及医院服务进展,并要求院方进一步强化医疗质量、医德规范及患者就医流程优化,以应对不断增加的门诊量。
📋 完整原文 ▸
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង វិសាមញ្ញ លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា នៃមន្ទីរពេទ្យព្រះអង្គឌួង វិសាមញ្ញ លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយពិនិត្យ ពិភាក្សាលើ សំណើសុំពិនិត្យ និងអនុម័តលើផែនការថវិកា ឆ្នាំ២០២៧ និងវឌ្ឍនភាពនៃការបម្រើសេវា របស់មន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
-ពង្រីក និងពង្រឹងសេវា នៅមន្ទីរពេទ្យ និងនវានុវត្តសេវាកម្ម និងធនធានមនុស្ស
-ត្រូវមានផែនការ នៅតាមផ្នែកនីមួយៗ ជាពិសេសផែនការធនធានមនុស្ស
-មន្ទីរពេទ្យត្រូវពង្រឹងសេវាព្យាបាល ក្រមសិលធម៌វិជ្ជាជីវៈបន្ថែម បើទោះមានការល្អប្រសើរក្តី
-ត្រូវរៀបចំផែនការ លំហូរនៃការមកទទួលសេវាព្យាបាលឱ្យកាន់តែល្អប្រសើរ ព្រោះប្រជាពលរដ្ឋបានមកទទួលសេវានៅមន្ទីរពេទ្យកាន់តែច្រើនឡើង
-ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា កុំឱ្យមានការធ្វេសប្រហែស ទាំងក្រមសីលធម៌ ឥរិយាបទ ពាក្យសំដី និងខិតខំទទួលស្វាគមន៍អ្នកជំងឺ។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ ក៏បានកោតសរសើរចំពោះថ្នាក់ដឺកនាំមន្ទីរពេទ្យ ការិយាល័យទាំងបី ដែលបានខិតខំធ្វើការដឹកនាំមន្ទីរពេទ្យ និងអរគុណដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-យិការ ឆ្មប និងមន្ត្រីទាំងអស់ ដែលបានខិតខំបម្រើការងារព្យាបាល ថែទាំ ជូនប្រជាពលរដ្ឋ ទាំងថ្ងៃទាំងយប់។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ឡាយ សុខឃៀង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ អ៊ុំ សាម៉ុល តំណាងឥស្សរជនមានចំណេះដឹង និងបទពិសោធន៍ខាងវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ទ សរុបចំនួន ១១រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)