劳工部与日本驻柬使馆会晤 重点推进新劳务派遣系统










分类外交与劳务
地点金边
来源柬埔寨劳工部
发布时间2026/04/29 09:33
详情描述
2026年4月28日下午,柬埔寨劳工与职业培训部国务秘书Seng Sakda在金边会见了即将离任的日本驻柬埔寨大使馆第一秘书Ando Kenta。
Seng Sakda代表劳工部部长Heng Sour对Ando Kenta在任期间的合作表示感谢。双方回顾了柬籍技术实习生赴日工作的相关工作,包括年度协调会议的举办,以及关于新劳务派遣系统谅解备忘录(MOC)的讨论。
Ando Kenta在会谈中介绍了日本政府推进新劳务派遣系统的后续计划,并提及日本政府通过国际劳工组织(ILO)提供的援助项目,旨在支持从泰国返乡的柬埔寨劳工。
此次会晤中,Ando Kenta正式介绍了接任劳务事务的第一秘书Kazuhiro Tokuda。Seng Sakda对Kazuhiro Tokuda的履新表示欢迎,并表示将继续推动两国在劳务领域的合作与政策衔接。
📋 简要摘要 ▸
柬埔寨劳工部国务秘书Seng Sakda会见即将离任的日本驻柬使馆第一秘书Ando Kenta。双方回顾了在柬籍劳工赴日实习及技术派遣方面的合作成果,并讨论了日本政府支持返乡劳工的援助项目。同时,日方介绍了新任劳务事务第一秘书Kazuhiro Tokuda,确保两国劳务合作政策的平稳过渡与持续推进。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារទទួលជួបសម្តែងការគួរសមជាមួយលេខាទូតទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈចប់បេសកកម្មនៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មីផងដែរ។
ទន្ទឹមនឹងនេះ លោក Ando Kenta ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលបានធ្វើឱ្យការបំពេញបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជាបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវអនុវស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។
លោក Ando ក៏បានគូសបញ្ជាក់ពីផែនការសកម្មភាពការងាររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធបញ្ជូនថ្មីជាមួយកម្ពុជា និងពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូតទី១ ទទួលបន្ទុកវិស័យការងារថ្មីជំនួសលោកផងដែរ។
ជាមួយនឹងការជូនពរលេខាទូតទី១ ទទួលជោគជ័យក្នុងការបំពេញបេសកកម្មការងារថ្មី ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kazuhiro Tokuda ដែលនឹងត្រូវមកបំពេញបេសកកម្មការងារជាលេខាទូតទី១ ជំនួសលោក Ando Kenta ៕
#MLVT #HENGSour