柬埔寨任命孟加拉国荣誉领事 旨在深化双边旅游与经贸合作










分类外交
事件时间2026-04-28
地点金边
来源柬埔寨旅游部
发布时间2026/04/29 17:48
详情描述
2026年4月28日,柬埔寨旅游部部长胡哈在金边诺富特酒店主持了孟加拉国驻柬埔寨荣誉领事任命仪式。此次活动共有超过200名代表出席,包括孟加拉国驻柬埔寨大使、柬埔寨外交与国际合作部国务秘书翁强、柬埔寨商会代表、新任荣誉领事斯里·蒙索帕(Sriet Mom Sophea)以及相关政府部门、商会和企业代表。
胡哈部长在仪式上表示,斯里·蒙索帕被任命为孟加拉国驻柬埔寨荣誉领事,旨在进一步加强两国在旅游、贸易、投资及民间交流等领域的双边合作。此次任命体现了两国间的互信,将为双方创造更多合作机遇。柬埔寨旅游部将与孟加拉国驻柬使馆及荣誉领事办公室保持紧密协作,共同推动两国旅游业发展。
胡哈部长在会上介绍了柬埔寨将于2026年5月至10月开展的“访问柬埔寨绿色季节”活动。该活动期间,柬埔寨将为包括孟加拉国游客在内的国内外游客提供住宿、交通及餐饮等方面的优惠服务。
柬埔寨与孟加拉国于1993年正式建立外交关系,截至2026年,双方已保持了33年的友好合作关系。此次任命是两国深化外交与经贸往来的重要举措,旨在通过便利化的政策促进人员往来,并提升两国在多领域的合作水平。
📋 简要摘要 ▸
柬埔寨旅游部部长胡哈出席孟加拉国驻柬荣誉领事任命仪式。此次任命旨在加强两国在旅游、贸易及投资领域的双边合作,并促进两国人民往来。双方自1993年建交以来,已建立33年紧密合作关系,未来将通过优惠政策进一步推动旅游业发展。
📋 完整原文 ▸
ការតែងតាំងកុងស៊ុលកិត្តិយសបង់ក្លាដែសប្រចាំកម្ពុជា ជាការពង្រឹងពង្រីកពូនជ្រំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការថ្មីៗ ផ្តល់ភាពងាយស្រួលបន្ថែមដល់ការធ្វើដំណើរទេសចរណ៍-វិនិយោគ និងបង្កើនកំណើនភ្ញៀវទេសចរបង់ក្លាដែស និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា
តបការអញ្ជើញរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លិខិតតែងតាំងជូន កុងស៊ុលកិត្តិយសថ្មីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧកញ៉ា តាន់ មុនីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវឧកញ៉ា ស្រ៊ៀត មុំសុភា ជាកុងស៊ុលកិត្តិយសសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា លោក-លោកស្រីពីសមាគមធុរកិច្ច និងសហគមន៍កម្ពុជា–បង់ក្លាដែស ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ សរុបជាង២០០នាក់ នៅសណ្ឋាគារ Novotel ភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះលោកជំទាវឧកញ៉ា ស្រ៊ៀត មុំសុភា ដែលត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយសថ្មី និងបានបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ក្នុងការចូលរួមពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន ដោយនេះជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែលនឹងជួយបង្កើនការតភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីឆន្ទៈរួមរបស់កម្ពុជា និងបង់ក្លាដែស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការលើកកម្ពស់ការតភ្ជាប់ប្រជាជនទៅប្រជាជន ទេសចរណ៍ ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍រួមដល់ប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងទេសចរណ៍ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបង់ក្លាដែស កុងស៊ុលកិត្តិយស និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា–បង់ក្លាដែស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីអំពីការដាក់ឱ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង” ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ និងបានអញ្ជើញយ៉ាងកក់ក្តៅដល់ប្រជាជនបង់ក្លាដែស ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងអំឡុងពេលនោះ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ សម្រស់ធម្មជាតិខៀវស្រងាត់ បរិយាកាសស្ងប់ស្ងាត់ដែលផ្តល់បទពិសោធន៍ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរ និងអត្ថប្រយោជន៍ពិសេសលើការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ការដឹកជញ្ជូន និងម្ហូបអាហារ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។