卫生部长秦拉会见印尼使馆代办 深化卫生合作

分类卫生
事件时间2026-10-30
地点金边
来源柬埔寨国家电视台
发布时间2026/10/30 15:54
详情描述
10月30日上午,柬埔寨卫生部长秦拉在卫生部会见印度尼西亚驻柬使馆临时代办克里什纳吉·帕塔迪雷贾及代表团,双方就加强双边卫生领域合作、协调全球卫生事务立场交换意见,并重申继续巩固柬印在医疗卫生方面的友好关系与协作。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូនេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង ព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៦បានអនុញ្ញាតឱ្យលោក Krishnajie Partadireja ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ព្រមទាំងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល។
ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកភារធារីស្តីទី និងគណៈប្រតិភូ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ដែលបានរួមចំណែកដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រងសុខាភិបាល សុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យ ការពង្រឹងសន្តិសុខសុខភាព ការត្រៀមខ្លួន និងឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងការចែករំលែកបទពិសោធន៍ផ្នែកសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកភារធារីស្តីទី និងគណៈប្រតិភូ ដែលបានចូលរួមផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្ថាបនា និងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ឥណ្ឌូណេស៊ី ក្នុងវិស័យសុខាភិបាល ដើម្បីរួមច