洪玛奈主持国家档案馆百年展 强调档案是民族根基

洪玛奈主持国家档案馆百年展 强调档案是民族根基
洪玛奈主持国家档案馆百年展 强调档案是民族根基
洪玛奈主持国家档案馆百年展 强调档案是民族根基
1/3
分类文化
事件时间2026-11-04
地点金边
来源柬埔寨通讯社
发布时间2026/11/04 16:05

详情描述

11月4日上午,柬埔寨总理洪玛奈在金边主持国家档案馆成立100周年展览开幕式。展览主题为“一个世纪的记忆,迈向提升国家身份”,国家档案馆与国家图书馆所在的历史区域在展期内被设为“公共遗产区”,为期一个月。 洪玛奈在致辞中把档案文件称为“国家身份的根基和国家知识”,要求对实体文件和数字化文献同时加以保护与整理,让
📋 简要摘要 ▸
11月4日上午,柬埔寨总理洪玛奈在金边主持国家档案馆成立100周年展览开幕式,主题为“一个世纪的记忆,迈向提升国家身份”。他在致辞中把档案文件称为国家身份的根基与国家知识,要求各界共同保护与整理相关文献。同日BTV也刊发了同主题的引语式报道。
📋 完整原文 ▸
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ (រាជធានីភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតីបានមានប្រសាសន៍ថា ឯកសារ បណ្ណសារ គឺជា «ឫសកែវនៃអត្តសញ្ញាណជាតិ និងជាចំណេះដឹងជាតិ» ដែលយើងទាំងអស់ត្រូវខិតខំអភិរក្ស និងចងក្រងទុក ទាំងឯកសាររូបវន្ត និងការធ្វើឌីជីថលូបនីយកម្មលើឯកសារ ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ​។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមទៀតថា៖ «ធនាគារជាតិរក្សាមាស ប៉ុន្តែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ រក្សាកេរមរតកឯកសារដែលមានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិយើង»។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណសារដ្ឋានជាតិ និង បណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេល ១ ខែពេញ, និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការថែរក្សាកេរមរតកឯកសារបណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់ ឬ ខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ, ប៉ុន្តែ​ គឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចាប់តាំងពីការបង្កើតអស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះ, បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និង ព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ ហើយឯកសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញចោល។ ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិយើង, ពោលគឺ មន្ត្រីទទួលបានការបណ្ដុះបណ្ដាលថ្មីនៅក្រោយសម័យសង្គ្រាម, បានពុះពារប្រមូលផ្តុំ និង រៀបចំឯកសារបណ្ណសារឡើងវិញ ពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ ។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ន, បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព, និង បូរណភាពទឹកដី។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង កំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែង, ករណីប្រាសាទព្រះវិហារ, ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ, ច្បាប់អន្តរជាតិ និង អធិបតេយ្យភាពជាតិ ។ ដូច្នេះ, ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ, និង ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃ និង​ អាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិបានយូរអង្វែង។ ជាទីបញ្ចប់បញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ឱ្យបានល្អ តាមរយៈការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលក្នុងការថែរក្សា និងគ្រប់គ្រងឯកសារឱ្យបានល្អ និងមានសុវត្ថិភាព ។ បន្ថែមពីនេះ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងផ្នែកនេះបន្ថែម ជាពិសេស ជំរុញឱ្យមានការសិក្សាលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន និងបណ្ណាល័យ ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត ដើម្បីកសាងធនធានបន្តវេនរបស់កម្ពុជាក្នុងការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia