柬埔寨公务员普查委员会将于2026年11月初对社会福利部进行

分类政府政策
事件时间2026-11-01
地点金边
来源公共职能信息
发布时间2026/09/23 19:56
详情描述
2026年9月23日下午,柬埔寨公务员普查委员会与社会福利、退伍军人及青年改造部在金边举行技术会议,就公务员普查及行政架构更新计划进行部署。此次会议由社会福利部国务秘书普拉·索尤(Prak Sokhyu)与相关工作组负责人埃夫·本托(Aev Bunthol)共同主持。
根据会议达成的共识,普查工作将于2026年11月3日至11月5日期间开展,为期3天。普查范围涵盖社会福利部下属的所有单位,包括各总局、部门及办公室。
此次普查旨在核实公务员的在岗情况,通过实地核对人员档案及在职证明,确保行政架构数据的准确性与透明度。工作组已完成相关技术设备与数字化工具的准备工作,以提升数据采集与核对的效率。
普查委员会要求社会福利部各级领导及公务员配合此次行动,按规定时间准备好相关个人档案及证明文件,并确保在普查期间按时到岗接受核查。
📋 简要摘要 ▸
柬埔寨公务员普查委员会将于2026年11月初对社会福利部进行人员结构及在职情况核查,旨在更新行政架构并确保公务员在岗情况真实有效。
📋 完整原文 ▸
គណៈកម្មការជំរឿនមន្ត្រី ត្រៀមចុះពិនិត្យវត្តមាន និងរចនាសម្ព័ន្ធនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាដើមខែវិច្ឆិកា ខាងមុខនេះ
ក្រុមការងារជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំបច្ចេកទេសមួយ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិភាក្សាលើផែនការសកម្មភាព ត្រៀមចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែង។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។
ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ក្រុមការងារបានឯកភាពលើផែនការសកម្មភាព ដោយគ្រោងនឹងបើកយុទ្ធនាការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងទាំងអស់ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
យុទ្ធនាការរយៈពេល ៣ ថ្ងៃពេញនេះ នឹងផ្តោតលើការងារសំខាន់ៗរួមមាន ការស្រង់វត្តមានពិតប្រាកដដោយចុះផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីដែលកំពុងបំពេញការងារផ្ទាល់នៅតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យ ដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាពនៃចំនួនមន្ត្រីជាក់ស្តែង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានត្រៀមលក្ខណៈរួចជាស្រេចនូវការកំណត់ទីតាំងជាក់លាក់ សម្ភារបច្គេកទេស និងឧបករណ៍ឌីជីថលទំនើបៗ សម្រាប់បម្រើឱ្យការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រី ដើម្បីធានាបាននូវភាពរហ័សទាន់ចិត្ត និងត្រឹមត្រូវ។
ដើម្បីឱ្យដំណើរការយុទ្ធនាការជំរឿននៅដើមខែវិច្ឆិកានេះ ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មការចុះជំរឿនមន្ត្រី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគ្រប់អង្គភាពចំណុះក្រសួងទាំងអស់ មេត្តាផ្តល់កិច្ចសហការឱ្យបានស្អិតរមួត និងត្រៀមរៀបចំរាល់ឯកសារពាក់ព័ន្ធ ព្រមទាំងវត្តមានឱ្យបានគ្រប់ៗគ្នា ទៅតាមកាលវិភាគដែលបានកំណត់៕