应洪玛奈邀请,老挝青年代表团于10月5日抵达金边,开启为期4










分类政治
事件时间2026-10-05
地点金边
来源柬埔寨通讯社
发布时间2026/10/05 15:00
详情描述
应柬埔寨人民党中央青年工作组主席洪玛奈邀请,老挝人民革命党青年联盟高级代表团于2026年10月5日抵达金边,开启为期4天的正式访问。
此次代表团由老挝人民革命党中央委员会委员、老挝人民革命党青年联盟中央委员会总书记通里·西苏里(Thongly SISOULITH)率领。代表团于10月5日下午抵达干拉省德崇国际机场。
柬埔寨人民党中央委员会委员兼中央青年工作组常务副主席金山提、中央委员会委员兼中央青年工作组常务委员会委员金烈、中央委员会委员兼中央青年工作组国际合作与联络部部长苏尼·翁维西,以及老挝驻柬埔寨大使颂赛·万纳赛(Sonexay Vannaxay)等前往机场迎接。
根据柬埔寨人民党中央青年工作组发布的消息,访问期间,通里·西苏里将与柬埔寨人民党中央青年工作组主席洪玛奈举行双边会谈,并与柬埔寨人民党中央青年工作组的其他领导人进行工作交流。
此次访问旨在深化两国青年组织间的友好合作,进一步巩固柬老两国在传统友谊、团结、睦邻友好及各领域的合作关系。代表团的访问行程将持续至10月8日。
📋 简要摘要 ▸
应洪玛奈邀请,老挝青年代表团于10月5日抵达金边,开启为期4天的正式访问,旨在深化两国青年组织间的友好合作。
📋 完整原文 ▸
គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅកម្ពុជា
(ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦) តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល, គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំដោយ ឯកឧត្តម ថងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈប្រចាំការ យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល និងមានវត្តមាន ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ចូលរួមផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម ថងលី ស៊ីសូលីត នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលមួយចំនួនទៀតផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ដើម្បីបម្រើផលប្រយោជន៍រួមរបស់គណបក្ស ប្រទេស និងប្រជាជនទាំងពីរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia