柬埔寨卫生部拟招1800名官员 10月中旬开放报名

柬埔寨卫生部拟招1800名官员 10月中旬开放报名
文件类型政策
发布机构柬埔寨公共职能部
生效日期2026-10-15
适用范围医疗卫生系统
发布时间2026/09/29 17:30

政策详情

柬埔寨公共职能部近日宣布,计划面向全国公开招聘约1800名卫生官员。此次招聘旨在充实各级医疗卫生系统的人员力量,确保各级医院及卫生中心能够提供更优质的医疗服务,并实现每个卫生中心至少配备7名卫生官员的目标。 本次招聘对象为各级医院及卫生中心的卫生官员,录用人员将以工作协议形式入职。招聘范围涵盖全国范围内的第一级和第二级转诊医院以及各卫生中心。 根据工作安排,招聘报名工作预计于2026年10月中旬正式启动。有意向的应聘者需密切关注公共职能部官方渠道发布的后续公告,以获取具体的报名流程及考试相关信息。
📋 简要摘要 ▸
公共职能部宣布,计划招聘约1800名卫生官员,分配至各级医院及卫生中心,报名工作预计于10月中旬启动。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ ប្រកាសថា បើគ្មានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នឹងចាប់ផ្តើមទទួលពាក្យក្នុងពាក់កណ្តាលខែតុលា។ នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព។ គោលដៅនៃការជ្រើសរើសនេះ គឺដើម្បីបំពេញតម្រូវការនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែកៀក នៅទូទាំងប្រទេសផង និងក្នុងគោលដៅបំពេញមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពយ៉ាងហោចណាស់ឱ្យមាន ៧នាក់ផង។ យោងតាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា កាលពីឆ្នាំកន្លងទៅ គណៈកម្មការរៀបចំការប្រឡងប្រជែង បានជ្រើសរើស មន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង៤០០ នាក់ ដើម្បីបម្រើការងារតាមមណ្ឌលសុខភាពទូទាំងប្រទេស។ ឆ្នាំនេះ នឹងមានការរៀបចំជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នៅទូទាំងប្រទេស។ សូមសាធារណជន និងបេក្ខជនដែលមានចំណាប់អារម្មណ៍តាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New  [JOIN CHANNEL](https://t.me/oa_channel) "🔔"