柬埔寨老挝加强边境卫生合作 重点联防疟疾及传染病
分类卫生
事件时间2026-06-02 08:00
地点金边
来源柬埔寨卫生部
发布时间2026/06/02 16:31
详情描述
2026年6月2日,柬埔寨卫生部部长秦拉在金边会见老挝驻柬大使索内赛·万纳赛,双方就加强两国卫生领域合作,特别是边境省份的医疗协作进行讨论。
秦拉表示,柬埔寨卫生部将与老挝卫生部及驻柬使馆合作,推动签署新的谅解备忘录。合作重点包括边境地区的传染病防控,特别是疟疾的监测与管理,以及针对突发公共卫生事件的及时响应。双方计划通过联合演习、人员培训、评估及信息共享,提升跨境医疗协作效率,并共同落实国际卫生条例。
双方同意建立边境省份卫生部门间的直接沟通机制,通过定期交流、实地联合演习及分享跨境疾病案例经验,增强应对突发卫生状况的准备能力。
此外,为庆祝柬老建交70周年,双方计划共同举办医药及医疗器械展览。双方将继续在东盟、湄公河-澜沧江合作及柬老越合作框架下保持支持与协作。
📋 简要摘要 ▸
柬埔寨卫生部部长秦拉与老挝驻柬大使索内赛·万纳赛举行会谈,双方同意签署新谅解备忘录,重点加强边境省份的传染病防控、疟疾监测及突发公共卫生事件响应。双方将通过联合演习、信息共享及人员培训,提升跨境医疗协作效率,并计划举办医药展庆祝两国建交70周年。
📋 完整原文 ▸
ជំនួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ
————
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ចំពោះការតែងតាំងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងឡាវ។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូត និងក្រសួងសុខាភិបាលឡាវ ដើម្បីជំរុញការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ជាពិសេសនៅច្រកព្រំដែនប្រទេស ព្រមទាំងពង្រឹងសមត្ថភាពរួម ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលរួម ការវាយតម្លៃ និងការផ្លាស់ប្តូរព័ត៌មានសុខាភិបាលជាក់ស្តែង។
លើសពីនេះ ភាគីទាំងពីរ បានឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹង ដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន តាមរយៈការប្រាស្រ័យទំនាក់ទំនងគ្នាជាប្រចាំ ការរៀបចំលំហាត់សមយុទ្ធរួមនៅទីតាំងជាក់ស្តែង និងការចែករំលែកបទពិសោធន៍ពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងសុខាភិបាល សូមស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ឱសថ និងបរិក្ខារពេទ្យរួម ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងបន្តគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ាន មេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)