柬埔寨司法部长高特里出席司法学院毕业典礼
分类政务新闻
事件时间2026年4月2日
地点柬埔寨皇家司法学院
来源柬埔寨司法部
发布时间2026/04/03 15:06
详情描述
柬埔寨司法部长高特里出席并主持了第11届法官和检察官学员、第2届内部检察官学员及第4届书记官学员的授袍仪式,共计139名学员顺利结业并即将赴各级法院及司法部任职。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់អាវផាយដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ព្រមទាំងសិស្សក្រឡាបញ្ជី
=====================
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់អាវផាយដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ ចំនួន ៥៦ រូប, សិស្សព្រះរាជអាជ្ញាផ្ទៃក្នុង ជំនាន់ទី២ ចំនួន ១៥ រូប និងសិស្សក្រឡាបញ្ជី វគ្គពិសេស ជំនាន់ទី៤ ចំនួន ៦៨ រូប ដែលបានបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការបណ្ដុះបណ្ដាលស្របតាមកម្មវិធីរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងដែលបានចេញទៅបម្រើការងារនៅក្រសួងយុត្តិធម៌ និងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ព្រមទាំងសាលាឧទ្ធរណ៍។
ក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា, សិស្សព្រះរាជអាជ្ញា ផ្ទៃក្នុង និងសិស្សក្រឡាបញ្ជីទាំងអស់ ដែលទទួលបានមុខតំណែងក្នុងវិជ្ជាជីវៈប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរនេះ។
ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ប.ភ.យ.ក. ដែលបានចំណាយពេលវេលាដ៏មមាញឹករបស់ខ្លួន និងបានលះបង់នូវកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបណ្តុះបណ្តាល និងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន ដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១, សិស្សព្រះរាជអាជ្ញា ផ្ទៃក្នុង ជំនាន់ទី២ និងសិស្សក្រឡាបញ្ជី វគ្គពិសេស ជំនាន់ទី៤ ក៏ដូចជា សិស្សវិជ្ជាជីវៈទាំងអស់នៃ ប.ភ.យ.ក. ប្រកបដោយគុណភាព, សមត្ថភាព, ក្រមសីលធម៌ និង វិជ្ជាជីវៈខ្ពស់។
នៅក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ព្រមទាំងសិស្សក្រឡាបញ្ជីទាំងអស់ ដែលនឹងត្រូវទៅបំពេញមុខងារជាចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា និងក្រឡាបញ្ជីកម្មសិក្សា ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ ប្រកបដោយឧត្តមគតិយុត្តិធម៌, ភាពត្រឹមត្រូវ, សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីអាចសម្របខ្លួនបានទាន់ទៅនឹងការវិវត្តនៃវិស័យច្បាប់ និងយុត្តិធម៌។