柬埔寨副首相布拉索昆在联大上呼吁泰国履行和平协议,保障受边境

柬埔寨副首相布拉索昆在联大上呼吁泰国履行和平协议,保障受边境
柬埔寨副首相布拉索昆在联大上呼吁泰国履行和平协议,保障受边境
柬埔寨副首相布拉索昆在联大上呼吁泰国履行和平协议,保障受边境
1/3
分类外交
事件时间2026-09-26
地点纽约
来源CN123
发布时间2026/09/27 08:58

详情描述

2026年9月26日,柬埔寨副首相兼外交与国际合作部大臣布拉索昆在纽约出席第81届联合国大会。此次会议主题为“重建信任,管理转型:为所有人实现成果的联合国”。 布拉索昆在会上表示,柬泰两国近期的紧张局势与冲突影响了双方的互信。他强调,重建信任需建立在实际承诺、有效执行及对既有协议的善意基础上,其中包括《吉隆坡联合声明》、《福仙共识》,以及双方于2025年12月27日签署的联合声明。该联合声明明确承诺拒绝威胁或使用武力,并尊重国际边界划分。 布拉索昆指出,柬方要求泰方履行和平协议,并呼吁尽快重启联合边界委员会的测量与划界工作,以依据国际法解决遗留问题并明确边界线。 此外,布拉索昆重点提及了人道主义问题。目前,受边境冲突影响,约2万名柬埔寨居民仍无法返回家园。他表示,由于泰方军事力量的持续占领与阻碍,这些居民至今流离失所。布拉索昆援引联合国特别报告员的观点称,这些居民应享有返回家园的权利。
📋 简要摘要 ▸
柬埔寨副首相布拉索昆在联大上呼吁泰国履行和平协议,保障受边境冲突影响的2万名居民重返家园。
📋 完整原文 ▸
កម្ពុជាទាមទារនៅ UN ឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព និងបើកផ្លូវឱ្យប្រជាពលរដ្ឋជាង ២០,០០០នាក់ វិលត្រឡប់លំនៅដ្ឋានវិញ ញូវយ៉ក់៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ ខណៈកម្ពុជាបានដាក់ចេញនូវការទាមទារយ៉ាងមុតមាំលើកិច្ចព្រមព្រៀងសន្តិភាព និងបញ្ហាមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះជាង ២០,០០០នាក់។ ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ថ្លែងក្នុងវេទិកាអន្តរជាតិនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសុឆន្ទៈចំពោះរាល់ការព្រមព្រៀងគ្នា រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេស សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបង្កើតខ្សែព្រំដែនច្បាស់លាស់មួយស្របតាមច្បាប់អន្តរជាតិ។ បន្ថែមពីលើនេះ បញ្ហាមនុស្សធម៌គឺជាអាទិភាពដ៏សំខាន់ ដែលប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងពីកម្លាំងយោធាថៃ ដែលស្របតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេស អ.ស.ប. ថា ពួកគេសមទទួលបានសិទ្ធិវិលត្រឡប់ទៅផ្ទះវិញ។