金边一私立诊所女童治疗后身亡 卫生部被要求核查
分类医疗安全
地点金边
来源CN123
发布时间2026/11/17 11:51
详情描述
金边消息:一名6岁女童在一家私立诊所接受治疗后死亡。据柬埔寨新闻频道报道,该女童先被送往位于金边的私立诊所“Peng Sovannarath”治疗,随后被转送至坤塔帕花儿童医院,但最终不治身亡。
事件焦点之一是该诊所的招牌。招牌上标注有“曾在坤塔帕花儿童医院任职”字样。坤塔帕花儿童医院是柬埔寨民众普遍熟悉并信任的儿童医疗机构。有人公开提出疑问:这类标注是否符合柬埔寨卫生部的相关规定,此类履历展示又会在多大程度上影响民众对诊所诊疗能力的判断。
相关方面已向卫生部及金边市卫生局提出核查请求,要求确认以下几项内容:招牌及“曾在坤塔帕花儿童医院任职”的表述是否合规;招牌上展示的任职经历是否有文件或证据可以佐证;诊所是否持有合法执照,其实际诊疗范围是否与对外宣传一致;就这名6岁女童而言,从接诊、治疗到转送坤塔帕花儿童医院的整个过程,是否遵循技术规范和职业标准;若调查发现违规或职业过失,应作哪些整改或依法处理。
提出核查请求的一方同时说明,上述内容并非指控,也不构成对该诊所治疗存在过错的结论,而是要求主管部门查清事实,并公开说明结果。
对在金边就医的家长而言,这次争议涉及的是可以直接核实的环节:就诊前查看诊所的执业许可证,确认接诊医生的资质,并保留挂号、处方、收费等诊疗单据。一旦病情超出诊所处理能力,转诊时点和转诊记录同样是后续厘清责任的关键依据。
📋 简要摘要 ▸
金边消息,一名女童在一家私立诊所接受治疗后死亡,引发外界对该诊所资质与宣传内容的质疑。有人公开要求卫生部及相关机构核查该诊所招牌,指其标注“曾在坤塔帕花儿童医院任职”等字样是否合规,认为此类履历宣传容易让民众高估诊所的诊疗能力。发布方强调,民众的信任是重大责任,不应被当作招揽患者的工具。
📋 完整原文 ▸
សំណើសុំឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិនិត្យភាពត្រឹមត្រូវនៃការដាក់ផ្លាកសញ្ញា និងការបង្ហាញប្រវត្តិវិជ្ជាជីវៈរបស់គ្លីនិកឯកជនមួយ បន្ទាប់ពីមានករណីកុមារីម្នាក់បានស្លាប់ក្រោយពេលព្យាបាល
(ភ្នំពេញ)៖ តើការដាក់ផ្លាកសញ្ញាគ្លីនិកឯកជន ដោយមានការបង្ហាញឃ្លាថា «អតីតធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា» តើមានភាពត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលដែរឬទេ? ហើយតើការបង្ហាញប្រវត្តិការងារបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ឃើញ និងជឿទុកចិត្តលើសមត្ថភាពព្យាបាលរបស់គ្លីនិកកម្រិតណា?
តាមរយៈរូបភាពផ្លាកសញ្ញាដែលបានឃើញនៅទីតាំងគ្លីនិកឯកជន ផេង សុវណ្ណារ័ត្ន មានការបង្ហាញឃ្លាដែលពាក់ព័ន្ធនឹងប្រវត្តិការងារនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជាស្ថាប័នព្យាបាលកុមារមួយដែលប្រជាពលរដ្ឋជាច្រើនស្គាល់ និងមានទំនុកចិត្ត។
ជាក់ស្តែង ថ្មីៗនេះ មានករណីកុមារីអាយុ៦ឆ្នាំម្នាក់ បានបាត់បង់ជីវិត ក្រោយពីត្រូវបាននាំទៅព្យាបាលនៅគ្លីនិកឯកជនខាងលើ ហើយក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែជាអកុសល កុមារីរងគ្រោះបានស្លាប់។
ករណីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ និងលើកឡើងនូវសំណួរជាច្រើនពីសំណាក់មហាជន ជាពិសេសពាក់ព័ន្ធនឹងសមត្ថភាពក្នុងការផ្តល់សេវាព្យាបាល ការពិនិត្យវាយតម្លៃស្ថានភាពជំងឺ ការពន្យល់ដល់ក្រុមគ្រួសារ និងពេលវេលានៃការសម្រេចចិត្តបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានសមត្ថភាពសមស្រប។
ហេតុនេះ សូមស្នើដល់«ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ »មេត្តាជួយពិនិត្យ និងបញ្ជាក់ចំណុចសំខាន់ៗដូចខាងក្រោម៖
តើការដាក់ផ្លាកសញ្ញា និងការបង្ហាញឃ្លា «អតីតធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា» មានភាពត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលដែរឬទេ?
តើប្រវត្តិការងារដែលបានបង្ហាញលើផ្លាកសញ្ញានោះ មានឯកសារ ឬភស្តុតាងបញ្ជាក់ត្រឹមត្រូវដែរឬទេ?
តើគ្លីនិកមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានវិសាលភាពសេវាព្យាបាលស្របតាមការផ្សព្វផ្សាយដែរឬទេ?
ចំពោះករណីកុមារីអាយុ៦ឆ្នាំ តើដំណើរការពិនិត្យ ព្យាបាល និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យគន្ធបុប្ផា បានអនុវត្តតាមគោលការណ៍បច្ចេកទេស និងស្តង់ដារវិជ្ជាជីវៈដែរឬទេ?
តើមានចំណុចណាមួយដែលត្រូវកែលម្អ ឬចាត់វិធានការតាមច្បាប់ ប្រសិនបើការស្រាវជ្រាវរកឃើញថាមានការបំពានបទប្បញ្ញត្តិ ឬកំហុសវិជ្ជាជីវៈ?
ការលើកឡើងខាងលើ មិនមែនជាការចោទប្រកាន់ ឬសន្និដ្ឋានថាគ្លីនិកមានកំហុសក្នុងការព្យាបាលនោះទេ ប៉ុន្តែជាការស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញការពិត និងធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយសុវត្ថិភាព។
សូមកុំឱ្យការបង្ហាញប្រវត្តិការងារ ឬផ្លាកសញ្ញាខាងក្រៅ ក្លាយជាមូលដ្ឋានតែមួយដែលធ្វើឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត អ្វីដែលសំខាន់បំផុត គឺសមត្ថភាពពិតប្រាកដ ក្រមសីលធម៌វិជ្ជាជីវៈ និងទំនួលខុសត្រូវចំពោះអាយុជីវិតអ្នកជំងឺ។
សង្ឃឹមថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមេត្តាចុះពិនិត្យ ស្រាវជ្រាវ និងបំភ្លឺជាសាធារណៈ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារកុមារីរងគ្រោះ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល។
ដើម្បីយុត្តិធម៌ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ឃ្លាដែលខ្ញុំចង់សង្កត់ធ្ងន់គឺ៖ «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវដ៏ធំធេង មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ទាក់ទាញអ្នកជំងឺនោះទេ»៕