柬埔寨教师支持职能调动新机制

分类教育改革
地点金边
来源公共职能信息
发布时间2026/10/16 09:05

详情描述

在金边举行的教师职能调动内部竞争考试中,来自各省的教师对公共职能部推行的新机制表示支持。参与考试的教师认为,该机制具备公平性、透明度与准确性,是实现教师职能调动改革的重要举措。 多名候选教师指出,新机制为全国教师提供了平等的申请机会。在以往的调动流程中,由于缺乏公开渠道,教师难以申请调往离家较近或期望的工作地点。通过此次改革,教师能够通过个人能力竞争岗位,无需依赖外部干预,确保了选拔过程的公正。 在行政流程方面,新机制简化了申请手续。教师无需办理繁琐的行政审批,仅需通过在线系统提交必要文件即可完成报名。这一改进减少了教师往返奔波的次数,仅需在考试当天前往指定地点参加考试并等待结果。 参与考试的教师向公共职能部、教育青年与体育部及相关部门提出建议,希望此类透明的调动考试机制能够常态化,并作为年度工作持续开展。
📋 简要摘要 ▸
柬埔寨教师对公共职能部推行的教师职能调动新机制表示支持,认为该机制公平、透明,有助于优化教师工作地点分配。
📋 完整原文 ▸
**លោកគ្រូ អ្នកគ្រូ សម្តែងការគាំទ្រពេញទំហឹងចំពោះ «យន្តការប្រឡងផ្ទេរការងារបែបថ្មី» មានភាពយុត្តិធម៌ តម្លាភាព និងសុក្រឹតភាព** នៅក្នុងដំណើរការរៀបចំការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់ការផ្ទេរ និងផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់មន្ត្រីរាជការគ្រូបង្រៀនមកកាន់រាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ ដែលជាបេក្ខជនមកពីបណ្ដាខេត្តនានា បានសម្តែងនូវការពេញចិត្ត និងសប្បាយរីករាយចំពោះរបត់កែទម្រង់ថ្មីនេះ ដោយលោកគ្រូ អ្នកគ្រូចាត់ទុកថាជា «យន្តការប្រកបដោយគុណាធិបតេយ្យ សមធម៌ និងតម្លាភាពពិតប្រាកដ»។ បេក្ខជនបានលើកឡើងថា យន្តការនេះមានភាពយុត្តិធម៌ខ្លាំងណាស់ ព្រោះវាបានបើកឱកាសឱ្យលោកគ្រូ អ្នកគ្រូទូទាំងប្រទេស មានសិទ្ធិដាក់ពាក្យប្រឡងស្មើៗគ្នា។ ពីមុនមក យន្តការផ្ទេរការងារត្រូវបានបិទ ដែលធ្វើឱ្យគ្រូៗ ខ្វះឱកាសក្នុងការស្វែងរកដំណោះស្រាយផ្ទេរទៅជិតផ្ទះ ឬកន្លែងដែលខ្លួនចង់បាន។ បេក្ខជនម្នាក់បានគូសបញ្ជាក់ថា "ខ្ញុំឃើញយន្តការថ្មីនេះ ខ្ញុំពេញចិត្តហើយគិតថាល្អខ្លាំង ព្រោះការផ្ទេរនេះជារឿងស្មុគស្មាញ និងពិបាកមែនទែន។ ដល់ពេលក្រសួង បើកឱ្យមានការប្រឡង គឺជាឱកាសមួយ ដែលយើងអាចប្រឹងប្រែង បញ្ចេញសមត្ថភាពប្រជែងយកទីតាំងដែលយើងចង់បាន ដោយផ្អែកលើសមត្ថភាពរៀងខ្លួន គ្មានការងាកចម្លង ហើយក៏គ្មានអ្នកណាមកអន្តរាគមបានឡើយ។" បេក្ខជនបានសម្តែងការត្រេកអរចំពោះការសម្របសម្រួលលក្ខខណ្ឌដាក់ពាក្យ ដោយមិនទាមទារបែបបទរដ្ឋបាលច្រើន ឬការសុំការអនុញ្ញាតខ្វាត់ខ្វែងស្មុគស្មាញដូចមុនឡើយ។ "លក្ខខណ្ឌថ្មីនេះ គឺយើងអត់ចាំបាច់មានភាពស្មុគស្មាញលើបែបបទរដ្ឋបាលទេ គឺបំពេញពាក្យតាមប្រព័ន្ធអនឡាញ ហើយក៏មិនត្រូវការឯកសារច្រើនដែរ ត្រូវការតែឯកសារចាំបាច់មួយចំនួនប៉ុណ្ណោះ។ យើងមិនបាច់ធ្វើដំណើរចុះឡើងច្រើនដងឡើយ គឺធ្វើដំណើរមកតែម្ដង ដើម្បីចូលរួមការប្រឡង ហើយរង់ចាំដឹងលទ្ធផលតែម្ដង។" លោកគ្រូ អ្នកគ្រូទាំងអស់ បានសំណូមពរយ៉ាងទទូចដល់ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ សូមមេត្តារៀបចំគោលការណ៍នីតិវិធី នៃការប្រឡងប្រជែងផ្ទេរទីតាំងការងារដ៏មានតម្លាភាពបែបនេះឱ្យមានជាបន្តបន្ទាប់ និងជារៀងរាល់ឆ្នាំ។