外国游客泰勒·福克斯对柬埔寨民众的善意表示感谢


分类社会
事件时间2026年4月24日
地点金边
来源CN123
发布时间2026/04/25 12:15
详情描述
2026年4月24日,金边发生一起针对外国游客的言语威胁事件。一名流浪汉在街头对外国游客泰勒·福克斯(Tyler Fox)进行言语攻击。事发后,当地警方迅速介入,于当晚在堆谷区(Russey Keo)公园附近将该名以拾荒为生的流浪汉带走,目前正对其进行教育和引导。
泰勒·福克斯随后通过社交媒体发文,对柬埔寨民众的反应表示感谢。他表示,在事件发生后,收到了数千条来自柬埔寨民众的道歉信息,这让他感到意外且感动,并称这些善意体现了柬埔寨民众的文化素养与责任感。
针对肇事者,泰勒·福克斯表达了同情。他认为该男子可能存在心理健康问题,并表示自己无意让对方遭受严厉惩罚。他希望该男子能从此次事件中吸取教训,并在未来改善生活状况。目前,该男子正在隆边区警察局接受相关调查与教育。
📋 简要摘要 ▸
外国游客泰勒·福克斯此前遭一名流浪汉言语威胁,事后他对柬埔寨民众的道歉和善意表示感动,并对肇事者表达了同情,认为其可能存在心理问题,不应受到严厉惩罚。目前肇事者已被警方带走教育。
📋 完整原文 ▸
ជនបរទេសដែលរងការគំរាមកំហែង បង្ហាញក្ដីអាណិតអាសូរដល់បុរសបង្កហេតុ និងអរគុណដល់ប្រជាជនកម្ពុជាចំពោះទឹកចិត្តដ៏ល្អប្រពៃ
ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបុរសអនាថាម្នាក់ដែលបានប្រើសម្តីអសុរោះ និងគំរាមកំហែងលើរូបលោក កាលពីពេលថ្មីៗនេះ លោក Tyler Fox ដែលជាម្ចាស់គណនីបណ្តាញសង្គម និងជាជនបរទេសក្នុងហេតុការណ៍នោះ បានចេញមុខថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា និងបង្ហាញក្ដីមេត្តាចំពោះបុរសបង្កហេតុ។
តាមរយៈការបង្ហោះលើបណ្តាញសង្គម លោក Tyler Fox បានរៀបរាប់ថា លោកពិតជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង បន្ទាប់ពីទទួលបានសារសុំទោសរាប់ពាន់ពីសំណាក់ប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា៖ «នេះជាអ្វីដែលខ្ញុំមិនដែលរំពឹងទុក ហើយវាបានសបញ្ជាក់យ៉ាងច្បាស់ពីមនោសញ្ចេតនា និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា។ ការគោរព ក្តីសប្បុរស និងការទទួលខុសត្រូវដែលអ្នកទាំងអស់គ្នាបង្ហាញមកកាន់រូបខ្ញុំ ពិតជាបានបង្ហាញពីសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា»។
ពាក់ព័ន្ធនឹងបុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងអប់រំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ លោក Tyler Fox បានបង្ហាញទស្សនៈប្រកបដោយក្តីមេត្តាថា លោកមានអារម្មណ៍អាណិតអាសូរដល់បុរសម្នាក់នោះ ដោយយល់ឃើញថា គាត់អាចជាជនអនាថា និងមានស្ថានភាពផ្លូវចិត្តមិនប្រក្រតី។ លោកបញ្ជាក់ថា ខ្លួនមិនដែលមានបំណងចង់ឱ្យរឿងអាក្រក់កើតឡើងលើបុរសនោះទេ ហើយលោកជឿថា បុរសរូបនោះមិនគួរទទួលរងការដាក់ទោសទណ្ឌធ្ងន់ធ្ងរឡើយ។ លោកសង្ឃឹមថា បុរសម្នាក់នោះនឹងអាចរៀនសូត្រពីកំហុស និងអាចកែប្រែជីវិតឱ្យប្រសើរឡើងវិញនាពេលអនាគត។
សរុបព្រឹត្តិការណ៍
សូមបញ្ជាក់ថា ជនបង្កហេតុគឺជាជនអនាថា មុខរបររើសអេតចាយ ដែលត្រូវបានសមត្ថកិច្ចរកឃើញនៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅម្ដុំសួនច្បារឫស្សីកែវ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចាត់វិធានការអប់រំ និងណែនាំតាមនីតិវិធី។
កាយវិការរបស់លោក Tyler Fox និងការឆ្លើយតបដ៏រហ័សរហួនពីសំណាក់មហាជន ក៏ដូចជាសមត្ថកិច្ចកម្ពុជា បានក្លាយជាគំរូដ៏ល្អក្នុងការរក្សារូបភាពវិជ្ជមាននៃវិស័យទេសចរណ៍ និងភាពជាម្ចាស់ផ្ទះដែលប្រកបដោយសីលធម៌ខ្ពស់៕