柬埔寨司法部及计划部公务员选拔考试阅卷启动

分类政府政策
事件时间2026-09-15 07:00
地点金边
来源公共职能信息
发布时间2026/09/15 09:35
详情描述
2026年9月15日上午7时,柬埔寨公务员选拔委员会正式启动司法部及计划部公务员选拔考试(第一轮笔试)的阅卷工作。此次选拔涉及司法部公务员岗位,以及计划部下属国家统计局的合同制人员岗位。
阅卷地点设在皇家行政学院。副总理兼公务员部大臣、选拔委员会主席洪玛尼亲临现场,监督阅卷流程及相关技术操作。参与现场监督的还包括司法部、计划部、经济与财政部、反腐败机构的代表,以及受邀的大学代表和志愿者观察员。
阅卷工作流程包括试卷封头切割、编码及各项技术处理,全程由反腐败机构及评估小组进行严密监控。此次阅卷严格遵循择优、透明、公正、包容及高效原则,旨在确保选拔过程符合既定程序标准。
📋 简要摘要 ▸
9月15日,公务员选拔委员会正式启动司法部及计划部公务员选拔考试的阅卷工作。副总理洪玛尼强调,阅卷过程将严格遵循择优、透明、公正原则,确保选拔出优秀人才。
📋 完整原文 ▸
**ព្រឹកនេះ គណៈកម្មការចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី ចូលបម្រើការងារក្នុងក្រសួងយុត្តិធម៌ និងក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១)**
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ចាប់ពីម៉ោង ៧:០០ព្រឹកតទៅ គណៈកម្មការរៀបចំការប្រឡងប្រជែង បានចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតនៃក្រសួងផែនការ សម្រាប់វិញ្ញាសាសរសេរលើកទី១។
នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡង ដោយមានការអញ្ជើញចូលរួមសង្កេតការណ៍ និងត្រួតពិនិត្យដោយផ្ទាល់ពីតំណាងក្រសួងសាមីទាំងពីរ (ក្រសួងយុត្តិធម៌ និងក្រសួងផែនការ) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តដែលចូលរួមជាអ្នកសង្កេតការណ៍។
សូមជម្រាបថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមដំណើរការជាផ្លូវការ តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខកូដ និងនីតិវិធីបច្ចេកទេសនានា ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ និងជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។ ដំណើរការទាំងមូលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ក្នុងស្មារតី «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។