柬埔寨勋爵协会成员莫万迪捐资50套住房 援助上丁省退伍军人




分类社会公益
事件时间2026-07-10
地点上丁省
来源柬埔寨勋爵协会
发布时间2026/07/10 12:10
详情描述
2026年7月10日,柬埔寨勋爵协会成员莫万迪勋爵及夫人丁帕拉勋爵,响应参议院主席洪森的号召,捐资援建50套住房,用于改善上丁省生活困难、无土地或无住房的退伍军人及退休人员的居住条件。
此次捐赠旨在落实洪森于2026年7月6日提出的指示,即要求各级政府持续关注退伍军人及退休人员的生活状况,以表彰其对国家发展所作的贡献。
莫万迪勋爵现任柬埔寨退伍军人协会副主席,其与夫人丁帕拉共同经营DP MAJAS CHAMKA公司。该公司目前在磅清扬省经营大规模肉牛养殖业务,并正投资1000万美元建设高标准鲜奶加工厂,以推动本地乳制品生产及创造就业机会。
莫万迪夫妇长期参与社会公益活动,曾多次向坤塔帕花医院、柬埔寨红十字会、抗击新冠疫情基金、洪森基金会及退伍军人援助基金捐款。近期,两人还向柬埔寨退伍军人协会捐赠10万美元,用于在菩萨省建设养牛场。
📋 简要摘要 ▸
柬埔寨勋爵协会成员莫万迪勋爵及夫人丁帕拉,响应洪森主席号召,捐资援建50套住房,用于改善上丁省贫困退伍军人及退休人员的居住条件。莫万迪勋爵现任柬埔寨退伍军人协会副主席,其名下DP MAJAS CHAMKA公司在磅清扬省经营大规模肉牛养殖业务。
📋 完整原文 ▸
អ្នកឧកញ៉ា ម៉ម វណ្ណឌី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង ដែលមានជីវភាពខ្វះខាត គ្មានដី ឬគ្មានផ្ទះស្នាក់នៅ។
ការចូលរួមឧបត្ថម្ភថវិកានេះបានធ្វើឡើងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយាគឺ អ្នកឧកញ៉ា ទៀង ផល្លា សុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ហើយត្រូវបានគេស្គាល់ថា ជាធុរជនដ៏លេចធ្លោព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយិកា នៃក្រុមហ៊ុនកសិដ្ឋានចិញ្ចឹមគោ ឌីភី (DP MAJAS CHAMKA Co., Ltd.) ដែលនាពេលបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមគោសាច់រាប់ពាន់ក្បាល នៅខេត្តកំពង់ឆ្នាំង ហើយកំពុងពង្រីកអាជីវកម្មមកវិស័យគោទឹកដោះដោយបោះទុនវិនិយោគប្រមាណ ១០លានដុល្លារអាម៉េរិកដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោស្រស់ស្ដង់ដារខ្ពស់ក្នុងស្រុកជាមួយគោលបំណងធំក្នុងការបង្កើតការងារ ជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយផលិតផលក្នុងស្រុក។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាទាំងពីររូបក៏ជាសប្បុរជនដែលបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ទាំងតាមរយៈសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាស្ថាប័នមនុស្សធម៌ និងសកម្មភាពសង្គមកិច្ចជាច្រើនទៀតដូចជា មន្ទីរពេទ្យគន្ធបុប្ជា, កាកបាទក្រហមកម្ពុជា, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩, មូលនិធិសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងមូលនិធិជួយដល់វីរៈកងទ័ព និងជនភៀសសឹកជាដើម។
គួររំលឹកដែរថា នាពេលថ្មីៗនេះ អ្នកឧកញ៉ាទាំងពីរ ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិកដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់សាងសង់ទ្រុងចិញ្ចឹមគោ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែល កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនសេចក្តីសម្រេចតែងតាំងជា «អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ជាផ្លូវការផងដែរ។