白马省宪兵在打击非法持枪及暴力案件中逮捕了5名嫌疑人,案件已
来源CN123
发布时间2026/09/14 14:41
详情描述
9月9日下午15时30分,白马省宪兵在白马市白马分区磅特拉村白马圆盘附近路段,开展打击非法持枪及开枪射击案件的专项行动。此次行动由白马省宪兵司令部副司令米本塔带队,并获得贡布省宪兵的协助,对相关住所进行了搜查。
行动中,警方共逮捕5名嫌疑人,包括3名中国籍人员(2男1女)和2名柬埔寨籍人员(1男1女),并查获一批长短枪支。
经调查,其中一名36岁中国籍男子WU YANWEI因无法提供护照,且涉及非法持有及使用枪支,已被宪兵部门立案,并移送至白马省初级法院依法处理。其余4名涉案人员在接受白马省初级法院副检察官卢提胡的教育后,已获准返回家中。
📋 简要摘要 ▸
白马省宪兵在打击非法持枪及暴力案件中逮捕了5名嫌疑人,案件已移交法院处理,其余涉案人员已获教育释放。
📋 完整原文 ▸
កងរាជអាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់
ខេត្តកែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកអាវុធដោយខុសច្បាប់យ៉ាងទាន់ពេលវេលា។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានចុះបង្ក្រាបករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានកិច្ចសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពត ក្នុងការឆែកឆេរកន្លែងស្នាក់នៅ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ (ជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់) ព្រមទាំងដកហូតវត្ថុតាងអាវុធវែង និងខ្លីមួយចំនួន នាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីសាកសួរស្រាវជ្រាវរកប្រភពអាវុធ។
វិធានការផ្លូវច្បាប់៖
ជនសង្ស័យត្រូវចាត់ការតាមច្បាប់៖ ឈ្មោះ WU YANWEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជនពាក់ព័ន្ធ ៤នាក់ទៀត៖ ត្រូវបាន លោក លុយ ទីហួរ ព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ។