西港飙车党竞速酿车祸致1死 3名涉事青年被捕

分类治安
事件时间2026-08-09 21:43
地点西港
来源CN123
发布时间2026/08/12 11:19

详情描述

2026年8月9日21时43分,西哈努克省西哈努克市云壤区云壤海滩大道发生一起交通事故。4名青年驾驶摩托车在公共道路上竞速,其中1人撞上前方同向行驶的汽车后当场死亡。 死者为18岁的男性送餐员蒂提拉(Thy Theara),居住于西哈努克市第2分区第2村。 西哈努克市警察局刑事警察与交通警察部门在接到报案后展开调查,并逮捕了其余3名涉事青年。被捕人员身份如下: 1. 普拉·利基(Prak Likit),21岁,服装销售员,居住于西哈努克市第1分区第2村。 2. 冲·本拉(Chum Bunleap),19岁,玻璃工,居住于西哈努克市第4分区第5村。 3. 塔·利华(That Lyhor),18岁,吊顶工,居住于西哈努克市第4分区第5村。 警方同时扣押了3辆无牌照的雅马哈Exciter摩托车,以及3部手机(2部黑色iPhone 11和1部蓝色iPhone 12)作为证物。 经审讯,3名嫌疑人供述,事发当晚他们一行4人从西哈努克市出发前往普雷通(Preah Thong)环岛游玩,随后相约在“光之湾”(Bay of Light)至烧毁桥(Spean Ches)路段进行摩托车竞速。在竞速过程中,3人先行超车,未察觉后方的同伴撞上汽车。直至路人告知,他们才得知同伴已在事故中身亡。 目前,涉案人员及证物已被移交至相关部门,刑事警察与交通警察部门正分别就刑事案件及交通事故进行立案处理。
📋 简要摘要 ▸
8月9日晚,西港发生一起飙车竞速事故,4名青年驾驶摩托车在路上竞速,导致其中1人撞车身亡。目前,警方已逮捕3名涉事人员,并依法处理。
📋 完整原文 ▸
#ក្រុងកំពង់សោម - ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ពាក់ព័ន្ធក្នុងករណី បើកបរម៉ូតូ​ប្រណាំងប្រដេញគ្នាតាមដងផ្លូវសាធារណៈ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តពីក្រោយ បណ្តាលឱ្យស្លាប់មនុស្ស១នាក់ក្នុងចំណោមបក្សពួក ៤នាក់។ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង២១ និង៤៣នាទី ស្ថិតនៅលើមហាវិថីឆ្នេររាម ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហ​នុ មានក្មេងទំនើង ១ក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូចំនួន៤គ្រឿង បានធ្វើសកម្មភាព បើកបរម៉ូតូ ប្រណាំងប្រដេញគ្នា បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបក្សពួក១នាក់ ឈ្មោះ​ ធី ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ​ (មុខរបរដឹកម្ហូប) ស្នាក់នៅភូមិ២សង្កាត់២ (ស្លាប់​នៅកន្លែងកើតហេតុ) បន្ទាប់ពីបុកគូថរថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា។ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយផ្នែកជំនាញចរាចរណ៍​នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម​ បានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនក្រុមទំនើងខាងលើចំនួន៣នាក់រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ។​ +អំពីអត្តសញ្ញាណជនសង្ស័យ៖ ១.ឈ្មោះ ប្រាក់ លីឃីត ភេទប្រុស អាយុ២១ឆ្នាំ (មុខរបរលក់ខោអាវ) ស្នាក់នៅ ក្នុងភូមិ២​សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ ២.ឈ្មោះ ជុំ ប៊ុនលាភ ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរជាងកញ្ចក់) ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ ៣.ឈ្មោះ ថាត លីហ័រ ភេទប្រុស អាយុ១៨ឆ្នាំ (មុខរបរជាងពិដាន) ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ +វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូចំនួន ៣គ្រឿង ម៉ាក់EXCITER គ្មានផ្លាកលេខ។ +ទូរស័ព្ទចំនួន៣គ្រឿង. -ម៉ាក់Iphon11ពណ៌ខ្មៅចំនួន២គ្រឿង -ម៉ាក់Iphon12ពណ៌ខៀវចំនួន១គ្រឿង។ ក្រោយធ្វើការសាកសួរ ក្មេងទំនើងទាំង ៣នាក់បានសារភាពថា​នៅយប់កើតហេតុនោះក្រុមខ្លួន​មានគ្នាចំនួន ៤នាក់បានជិះម៉ូតូម្នាក់១គ្រឿង ធ្វើដំណើរពីក្រុងព្រះសីហ​នុ មកដើរលេងនៅរង្វង់មូលព្រះថោង បន្ទាប់មកក៏បានបបួលគ្នា​ទៅប្រណាំងម៉ូតូ ចាប់ពីចំណុច BAY OF LIGHT មកស្ពានឆេះ ក្នុងពេលបើកបរប្រណាំងគ្នា ពួកខ្លួនទាំង៣នាក់​បានបើកវ៉ាជែងរថយន្ត១គ្រឿង ហួសទៅមុខមុនទៅដល់គោលដៅដែលបានកំណត់ ចំណែកជនរងគ្រោះ បើកតាមពីក្រោយ ពួកខ្លួនពុំបានដឹងថាជនរងគ្រោះ បានបុកគូថរថយន្តនោះទេ មួយសន្ទុះក្រោយមកក៏មានអ្នកធ្វើដំណើរ ឆ្លងកាត់ប្រាប់ទើបពួកខ្លួនដឹងថា មិត្តភ័ក្តិបានបុកគូថរថយន្តពីក្រោយបណ្តាលឱ្យស្លាប់។​ -បច្ចុប្បន្នក្មេងទំនើងទាំង ៣នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញព្រហ្មទណ្ឌកសាងសំណុំរឿង​បន្តតាមនីតិវិធី ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ ផ្នែកជំនាញចរាចរណ៍ ក៏បានយកវត្ថុតាងមករក្សាទុក ហើយកសាងសំណុំរឿងបន្តតាមនីតិវិធីដូចគ្នា ៕ ជាចុងក្រោយសូមអំពាវនាវដល់បងប្អូនអ៊ំពូមីងទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍