柬埔寨向泰国遣返一名非法入境者 双方重申边境协作
分类边境动态
事件时间2026-05-15 10:59
地点奥斯马国际口岸
来源新柬埔寨日报
发布时间2026/05/15 13:22
详情描述
一名泰国籍男子因非法越境进入柬埔寨奥多棉芷省,于2026年5月15日被柬方遣返回国。
该男子于2026年4月26日非法进入柬埔寨境内,随后被柬埔寨当局依法逮捕。此次移交工作在柬泰边境军事委员会(RBC)的协调下进行。5月13日,边境联络工作组通过区域机制提出协调申请。经法律审查与评估,柬埔寨第四军区RBC秘书处负责人尼纳隆准将受命,于5月15日上午10时59分,在奥多棉芷省安隆汶县奥斯马国际口岸,将该男子移交给泰国第二军区参谋长兼RBC秘书处负责人坎帕纳特准将。
柬埔寨国防部发言人马利苏佳塔表示,此次移交遵循人道主义原则。在移交过程中,双方重申将进一步加强互信,共同打击边境地区的虚假及煽动性信息,并严格执行既定协议,以维护边境地区的和平、稳定与安全。
泰方对柬埔寨在处理此类边境事务中的协作表示感谢,并对柬方协助非法入境的泰国公民安全返回家园表示认可。
📋 简要摘要 ▸
一名泰国籍男子因非法越境进入柬埔寨奥多棉芷省被捕。经柬泰边境军事委员会(RBC)协调,柬方于5月15日在奥斯马国际口岸将其移交泰方。双方强调将继续加强边境沟通,共同打击虚假信息,维护边境地区的和平与稳定。
📋 完整原文 ▸
កម្ពុជាប្រគល់ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជាទៅប្រទេសកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ
ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ នេះបើតាមការឲ្យដឹងដោយឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន នារសៀលថ្ងៃទី១៥ ខែឧសភា។
បើតាមអ្នកនាំពាក្យ ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។
អ្នកនាំពាក្យឱ្យដឹងថា ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។ នេះបើតាមការបន្ថែមរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៕