5月18日,菩萨省一只怀孕母鹿误入村庄后遭村民猎杀




来源今夜
发布时间2026/05/19 17:47
详情描述
5月18日,柬埔寨菩萨省发生一起野生动物遭猎杀事件。一只体重超过100公斤的怀孕母鹿误入菩萨省达那特隆县(Damnak Tralung)本拉尼森杰村(Bun Rany Sen Chey),随后遭到当地多名村民围攻并被当场打死。
据了解,涉事村民因迷信该母鹿进入村庄会带来厄运,遂将其杀害。事件发生后,当地环境部官员及相关职能部门迅速介入。目前,该母鹿的尸体已被妥善安置,并在当地寺庙内进行掩埋处理。此外,当局还邀请僧侣为母鹿及其腹中胎儿举行了超度仪式。
菩萨省政府及环境部门对此次猎杀行为表示谴责,并指出该行为不仅破坏了珍稀野生动物资源,更触犯了相关法律。目前,当局正对涉事人员展开调查,并将依法追究其法律责任。
环境部门呼吁广大民众,若发现野生动物误入村庄或居住区,切勿伤害动物,应立即向当地环境部官员或基层政府报告,以便专业人员及时采取救助措施,避免此类事件再次发生。
📋 简要摘要 ▸
5月18日,菩萨省一只怀孕母鹿误入村庄后遭村民猎杀。环境部及当地当局对此表示强烈谴责,并已展开调查,将依法追究涉事人员责任。
📋 完整原文 ▸
⭕️សត្វប្រើសញីមានផ្ទៃពោះមួយក្បាល ត្រូវបានប្រជាពលរដ្ឋវាយសម្លាប់ក្រោយវង្វេងចូលក្នុងភូមិ ដោយខ្លាចថាវានាំចង្រៃ😢
**(ពោធិ៍សាត់)៖ **នាថ្ងៃទី១៨ ខែឧសភា** **ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រហឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។
សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យយបានឡើយ។ ក្រោយពេលកើតហេតុភ្លាមៗ ដោយមានការសហការណ៍ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឲ្យនាំយកសាកសពសត្វប្រើសដ៏កម្សត់នោះ ទៅធ្វើបុណ្យកប់នៅក្នុងបរិវេណវត្តអារាមឱ្យបានសមរម្យ។
ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាននិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចកុសល បង្សុកូល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃ សូមឱ្យបានទៅចាប់ជាតិថ្មី ក្នុងសុគតិភព ជាមនុស្សល្អៗ មានវាសនាខ្ពង់ខ្ពស់ និងជៀសផុតពីជីវិតអភ័ព្វដូចក្នុងជាតិនេះទៀត។
រដ្ឋបាលខេត្ត និងមន្ទីរជំនាញ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ។ បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ អាជ្ញាធរ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន មេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕
✦** . ⁺ . **✦** . ⁺ . **✦** . ⁺ . **✦** . ⁺ . **✦** . **
👉🏻នាំមកជូនដោយ**: “**រាជសីហ៍**” **ហាងនៃពិភពសម្ភារៈវាយសីដ៏សម្បូរបែប** **រួមមានយីហោ** YONEX, VICTOR & LINING**❗🏸🎾
👉🏻**Telegram : ****https://t.me/reachseibadminton**