卫生部部长秦拉探望车祸伤者 呼吁民众严格遵守交通法规
分类民生
事件时间2026-05-24 15:00
地点金边
来源柬埔寨卫生部
发布时间2026/05/24 18:52
详情描述
2026年5月24日下午,柬埔寨卫生部部长秦拉前往金边卡尔梅特医院,探望在磅清扬省交通事故中受伤的工厂女工。
秦拉部长在探望期间,转达了洪森亲王、文拉妮夫人,以及柬埔寨首相洪玛奈及其夫人对伤者的慰问与关怀。部长对事故中不幸遇难者表示哀悼,并祝愿正在接受治疗的伤者早日康复,重返家庭。
针对伤者的救治工作,秦拉部长指示卡尔梅特医院的领导层及医护人员,务必高度重视,按照卫生部及政府的政策要求,为伤者提供高效、优质、安全且公平的医疗服务。
此外,秦拉部长呼吁广大民众在出行时严格遵守交通法规,以减少交通事故的发生,保障自身及他人的生命安全。
📋 简要摘要 ▸
卫生部部长秦拉前往金边卡尔梅特医院,探望在磅清扬省车祸中受伤的工厂女工。秦拉部长转达了洪森、洪玛奈等领导人的慰问,并指示院方全力救治伤者。同时,部长呼吁全体民众严格遵守交通规则,以减少交通事故并保障生命安全。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខកម្មការិនីរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-កម្មការិនី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខដល់កម្មការិនីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ ដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដពីសុខភាព ស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាល ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងសូមជូនពរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល សូមឱ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី «អំពាវនាវដល់ពលរដ្ឋអ្នកដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បញ្ចៀសបានពីការកើតមានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)