洪玛尼志愿医疗队在森速区义诊 免费服务235名居民

分类民生
事件时间2026-05-31
地点金边森速区
来源洪玛尼官方频道
发布时间2026/05/31 22:20

详情描述

2026年5月31日,洪玛尼志愿医疗队在金边森速区三隆下分区开展义诊活动,为当地居民提供免费医疗服务。 此次义诊由洪玛尼志愿医疗队执行副主席狄恩·武塔医生带队,共有24名医护人员参与。活动共计服务居民235人,其中女性142人。医疗团队为居民提供了体检、疾病诊疗、健康教育及免费药品发放。诊疗重点涵盖高血压、糖尿病、五官科疾病,并现场提供血液检测服务。 活动期间,医疗专家团队开展了健康宣教,内容包括饮食健康建议(减少盐、糖及油脂摄入)、五官科疾病防治,以及传染病预防与日常健康护理。 出席本次活动的还有森速区副区长冯索潘、三隆下分区长海索金、分区青年代表、分区议会成员,以及来自金边市卫生局和相关医疗机构的代表。本次义诊由洪玛尼志愿医疗队与当地政府、卫生中心、柬埔寨青年联合会(UYFC)及红十字会青年志愿者共同协作完成。
📋 简要摘要 ▸
洪玛尼志愿医疗队于5月31日在金边森速区三隆下分区开展义诊活动,由狄恩·武塔医生带队,为235名当地居民提供免费体检、疾病诊疗及健康教育,重点关注高血压、糖尿病及五官科疾病。
📋 完整原文 ▸
ព្រឹកថ្ងៃអាទិត្យ ទី៣១  ខែឧសភា ឆ្នាំ២០២៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ❤️🙏 ............................... ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះតាមមូលដ្ឋានផ្ទាល់ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធានប្រត្តិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកកិច្ចការទូទៅ និងជាអនុប្រធានប្រចាំការសាខា​សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ តំណាងឯកឧត្តម លេង ផាលី សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២៤នាក់ ស្រី៦នាក់ ចុះជួបបងប្អូនប្រជាជននៅ សង្តាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយការ​ពិនិត្យព្យាបាល អប់រំសុខភាព និងចែកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លា របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាជន ពិសេសលោកយាយ លោកតា ចាស់ជរា មានបញ្ហាសុខភាព ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ត្រចៀក ច្រមុះបំពងក និងពិនិត្យឈាមជូនដោយឥតគិតថ្លៃបានចំនួន ២៣៥នាក់ ស្រី ១៤២នាក់​ ។ កម្មវិធី​ចុះមូលដ្ឋានផ្ទាល់ក្នុងរាជធានីភ្នំពេញ នេះមានការអញ្ជើញចូលរួមផងដែរ ដោយលោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោកអភិបាលខណ្ឌ លោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោម លោក ខន ចាន់ ថុល ប្រធានយុវជនសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ រួមជាមួយលោកវេជ្ជបណ្ឌិត អុំ សុខា ប្រធានមន្ទីរពេទ្យបង្អែកច្យារអំពៅ តំណាង ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាខារាជធានីភ្នំពេញ។ ការអប់រំសុខភាពដោយ លោក សាវឿន អំពីអាហារគួរចៀសវាងអាហារមានសាធាតុប្រៃខ្លាំង ផ្អែមខ្លាំង និងសាធាតុខ្លាញ់ច្រើនពេក។ លោកវេជ្ជបណ្ឌិត ឈឹម គឹមហ៊ាន និងវេជ្ជបណ្ឌិត កែប ច័ន្ទសមា អំពីបញ្ហាត្រចៀក ច្រមុះ បំពង់ក លោក ឃឹម សំរិត លោក ស មន្នីឧត្តម និង លោកគ្រូពេទ្យ នួន សារ៉ាត់ អំពីការថែទាំសុខភាព បង្ការជំងឺឆ្លង។ កម្មវិធីនេះ មានការសហការជាមួយ អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព យុវជន​ស.ស.យ.​ក. យុវជនកាកបាទក្រហម និង សាខាសកម្មជនយុវជនរាជធានីភ្នំពេញ។🙏❤️