柬埔寨国土规划与建设部正制定建筑材料中有害物质的管控标准
| 分类 | 政策法规 |
|---|---|
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-02 15:21 |
新闻摘要
国土规划与建设部部长赛松欧强调,为保障国民健康与环境安全,正与澳大利亚合作开展石棉危害宣传,并计划限制及消除建筑材料中有害物质的进口。
📄 完整原文 ▶ 查看原文 →
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងកំណត់នូវសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់មួយចំនួនដែលជាសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពមនុស្សលោក និងបរិស្ថាន ដើម្បីកាត់បន្ថយនិងឈានទៅដល់លុបបំបាត់ការនាំចូលក៏ដូចជាដើម្បីធានានូវសុខុមាលភាព និងដំណើរការនៃសេដ្ឋកិច្ចលើវិស័យសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាសបេស្ដុសដែលបានសហការជាមួយប្រទេសអូស្ដ្រាលីធ្វើការងារនេះ ព្រោះប្រទេសអូស្រ្ដាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាសបេស្ដុស។ សារធាតុអាសបេស្ដុស គឺជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងសម្ភារៈសំណង់សំខាន់ៗរួមមាន៖ សម្ភារៈដំបូល ផលិតផលអាសបេស្ដុស-ស៊ីម៉ងត៌ សម្ភារៈធ្វើពីអ៊ីសូឡង់ សម្ភារៈធ្វើកម្រាល វាយនភ័ណ្ឌ និងសម្ភារៈផ្សេងទៀត។ សារធាតុនេះជាសារធាតុដែលល្អបំផុតមានភាពធន់នឹងភ្លើង គីមី និងការបំបែកជីវសាស្ត្រ មានអាយុកាលយូរ ពិសេសធន់់នៅក្នុងបរិយាកាសដែលមានកម្ដៅខ្ពស់ ប៉ុន្ដែបើសារធាតុនេះចូលទៅដល់ក្នុងសារពាង្គកាយនិងសួត វាបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវីត ក្នុងនោះប្រជាជននៃប្រទេសអូស្រ្ដាលីត្រូវបានបាត់បង់ជីវិតដែលបង្កឡើងដោយសារសារធាតុអាសបេស្ដុសប្រមាណ ៣,០០០ ទៅ ៤,០០០ នាក់ ជារៀងរាល់ឆ្នាំ ហើយក្រសួង ដ.ន.ស ខិតខំប្រឹងប្រែងធ្វើការងារនេះ ដើម្បីធានាបាននូវសុខុមាលភាពដល់ប្រជាជនទូទៅ និងតជំនាន់។ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” ២ មេសា ២០២៦ #ការរៀបចំច្បាប់_បទប្បញ្ញត្តិ_លិខិតបទដ្ឋានគតិយុត្ត #សុវត្ថិភាព #គុណភាព #សោភណភាព #ច្បាប់សំណង់ #បទប្បញ្ញត្តិបច្ចេកទេសសំណង់ #ការប្រើសម្ភារៈបរិក្ខារនិងផលិតផលសំណង់ #មន្ទីរពិសោធន៍សំណង់ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC ** **[**Join MLMUPC News**](https://t.me/MLMUPCofCambodia)** **🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)** **🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)** **🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH 🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)