公务员部推动教育医疗基层绩效评估 提升服务效率

发布机构柬埔寨公务员部
发布时间2026/09/05 09:07
政策详情
柬埔寨公务员部近日在磅湛省召开研讨会,旨在推动教育与医疗领域基层公务员的绩效评估改革。此次改革核心在于通过签署工作协议,将公务员的绩效考核从传统的考勤或资历导向,转变为以明确的工作职责和产出为核心,以提升公共服务效率,确保服务质量满足民众需求。
在绩效评估机制方面,改革重点包括三个维度:一是设定符合实际工作的关键绩效指标,确保评估过程透明且公正;二是建立基于工作协议的选拔与管理制度,通过明确岗位职责,消除工作中的消极怠工现象;三是利用专业技术程序与工具进行评估,将评估结果作为公务员激励机制或后续职业培训的官方依据。
针对改革实施过程中的实际挑战,如不同专业领域协议的灵活性、评估结果争议的解决机制、人力资源配置的平衡,以及框架内公务员与合同制人员在工作负担与福利待遇上的差异,公务员部已收集相关反馈。相关部门将对这些意见进行深入分析,旨在进一步完善评估体系,确保该机制在全国范围内的实施更加细致、顺畅,从而全面提升教育与医疗系统的公共服务水平。
📋 简要摘要 ▸
公务员部在磅湛省召开研讨会,推动教育与医疗领域基层公务员的绩效评估改革,通过签署工作协议,确保公共服务质量符合民众需求。
📋 完整原文 ▸
របត់ថ្មី! ក្រសួងមុខងារសាធារណៈ ជំរុញការវាយតម្លៃសមិទ្ធកម្មមន្ត្រីអប់រំ និងសុខាភិបាល ថ្នាក់ក្រោមជាតិ ផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ
ខេត្តកំពង់ចាម៖ បន្ទាប់ពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ប្រកាសបើកសិក្ខាសាលាស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួចមក អង្គសិក្ខាសាលា បានបន្តរៀបចំឱ្យមានការធ្វើបទបង្ហាញរបស់វាគ្មិន ជាអ្នកជំនាញជាន់ខ្ពស់ និងអ្នកសរសេរគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយបទពិសោធលើប្រធានបទចំនួន៣។
នៅក្នុងអង្គសិក្ខាសាលានេះ វាគ្មិនជំនាញបានធ្វើបទបង្ហាញលើប្រធានបទយុទ្ធសាស្ត្រចំនួន៣ រួមមាន៖ (១)ការចែករំលែកបទពិសោធគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្ម៖ ផ្ដោតលើការកំណត់សូចនាករគន្លឹះ ឱ្យស្របតាមការងារជាក់ស្តែង ដើម្បីធានាតម្លាភាព និងមិនលំអៀង, (២)ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៖ ផ្លាស់ប្តូរពីការមើលលើវត្តមាន ឬអតីតភាព មកជាការភ្ជាប់កាតព្វកិច្ចការងារច្បាស់លាស់ ដើម្បីលុបបំបាត់ភាពអសកម្ម និង (៣)ការវាយតម្លៃសមិទ្ធកម្មផ្អែកលើកិច្ចព្រមព្រៀងការងារ៖ ប្រើប្រាស់នីតិវិធី និងឧបករណ៍បច្ចេកទេស ដើម្បីធ្វើជាគ្រឹះផ្លូវការក្នុងការលើកទឹកចិត្ត ឬបណ្តុះបណ្តាលបន្ថែម។
អង្គសិក្ខាសាលាកាន់តែមានភាពរស់រវើក តាមរយៈវេទិកាសំណួរ-ចម្លើយ និងការជជែកដេញដោលយ៉ាងសកម្ម លើបញ្ហាប្រឈមជាក់ស្តែង រួមមាន៖ ភាពបត់បែននៃកិច្ចព្រមព្រៀងតាមមុខជំនាញ, យន្តការដោះស្រាយការមិនចុះសម្រុងលើលទ្ធផលវាយតម្លៃ, ការគ្រប់គ្រងធនធានមនុស្សក្នុងស្ថានភាពលើសឬខ្វះមន្ត្រី និងការបែងចែកបន្ទុកការងារព្រមទាំងអត្ថប្រយោជន៍រវាងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីកិច្ចព្រមព្រៀង។
ជាការឆ្លើយតប ឯកឧត្តម គង់ សុភី រួមជាមួយគណៈវាគ្មិន បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ និងចំគោលដៅ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា រាល់ក្តីបារម្ភ និងធាតុចូលដ៏មានតម្លៃទាំងនេះ ជាពិសេសយន្តការប្រើប្រាស់កម្លាំងមន្ត្រីឱ្យមានតុល្យភាព និងការលុបបំបាត់ភាពមិនស៊ីសង្វាក់គ្នារវាងមន្ត្រីទាំងពីរប្រភេទ នឹងត្រូវយកទៅសិក្សា វិភាគ ដើម្បីកែលម្អប្រព័ន្ធអនុវត្តឱ្យកាន់តែមានភាពលម្អិត រលូន និងគ្រប់ជ្រុងជ្រោយទូទាំងប្រទេស ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋលើវិស័យអប់រំ និងសុខាភិបាល៕