劳工部官员执行公务遇车祸身亡 部门举行悼念仪式







分类政务
事件时间2026-05-24
地点菩萨省
来源柬埔寨劳工部
发布时间2026/05/24 22:31
详情描述
2026年5月19日,柬埔寨劳工部下属菩萨省劳工与职业培训局劳动监察与劳资纠纷办公室副主任伊索达(I Soda),在菩萨省执行公务期间遭遇车祸,不幸身亡。
2026年5月24日,劳工部举行伊索达的七日祭悼念仪式。劳工部国务秘书索万·万纳拉代表劳工部部长兴索出席仪式,向伊索达的家属表达慰问,并对伊索达在劳工、社会保障及职业培训领域的工作贡献表示哀悼。
在悼念仪式期间,索万·万纳拉还前往慰问了在同一起车祸中受伤的另外3名工作人员。目前,这3名伤者正在家中接受治疗。
📋 简要摘要 ▸
劳工部官员伊索达在菩萨省执行公务期间因车祸不幸身亡。劳工部国务秘书索万·万纳拉代表部长兴索出席其七日祭悼念仪式,并慰问了同车受伤的其他3名工作人员。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងការងារ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ លោក អ៉ី សូដា ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មក្នុងខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក អ៉ី សូដា អនុប្រធានការិយាល័យអធិការកិច្ចការងារ និងវិវាទការងារ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មនៅក្នុងខេត្តពោធិ៍សាត់។
នាឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជាមួយក្រុមគ្រួសារនិងញាតិមិត្តនៃសពចំពោះការបាត់បង់ស្វាមីជាទីស្រលាញ់ និងកូនប្រុសដ៏កត្ត្តញ្ញូ ព្រមទាំងជាធនធានមនុស្សដ៏មានតម្លៃម្នាក់ ដែលបានបូជាកម្លាំងកាយចិត្ត បំពេញការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោកជំទាវក៏បាននាំយកបច្ច័យចូលរួមពិធីបុណ្យ និងឧទ្ទិសមគ្គផលជូនដល់ដួងវិញ្ញាណក្ខន្ធលោក អ៉ី សូដា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខមន្ត្រី ៣រូបទៀត ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មជាមួយគ្នានៅខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះផងដែរ៕
#MLVT #HENGSour