卫生部获批10辆救护车 投向8省偏远及边境地区
分类医疗
事件时间2026-05-15 09:00
地点金边
来源柬埔寨卫生部
发布时间2026/05/15 19:34
详情描述
2026年5月15日上午9时,柬埔寨卫生部在金边举行救护车交付仪式。卫生部部长秦拉主持仪式,正式接收10辆全新丰田陆地巡洋舰救护车。
这批救护车总价值为71.1万美元,资金来源于亚洲开发银行(ADB)贷款资助的“卫生安全项目”追加融资。
此次投入使用的救护车将分配至菩萨省、国公省、奥多棉芷省、柏威夏省、班迭棉芷省、马德望省、柴桢省及暹粒省的卫生部门。车辆主要用于提升上述地区,特别是偏远及边境地区的急救与患者转诊服务能力,确保患者能及时获得救治。
秦拉在仪式上强调,强化卫生中心与转诊医院的急救服务能力,以及完善患者转诊系统,是保障医疗服务质量与效率的关键措施。他要求各接收单位必须严格管理并规范使用这些救护车,确保车辆仅用于患者救治及紧急医疗服务,并需制定定期维护计划,以保障车辆随时处于可运行状态。
📋 简要摘要 ▸
柬埔寨卫生部部长秦拉主持救护车交付仪式,10辆价值71.1万美元的丰田陆地巡洋舰救护车将分配至菩萨、国公、奥多棉芷、柏威夏、班迭棉芷、马德望、柴桢及暹粒8省,旨在强化偏远及边境地区的急救与转诊服务。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ជាវិធានការគន្លឹះ ដើម្បីជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា»__
___
__
នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធីបតីក្នុងពិធី **«ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង»** ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីគោលនយោបាយអាទិភាពទី១ ការបម្រើសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសកល និងវិធានការគន្លឹះទី៣ ស្តីពីការលើកកម្ពស់គុណភាពវិស័យសុខាភិបាល តាមរយៈការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់រថយន្តគិលានសង្គ្រោះទាំងនេះ សម្រាប់តែបម្រើផលប្រយោជន៍អ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ ត្រូវមានកាលវិភាគថែទាំ ឱ្យបានទៀងទាត់ ដើម្បីធានាការបម្រើសេវាសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
រថយន្តគិលានសង្គ្រោះទាំង ១០ គ្រឿង ជារថយន្តប្រភេទ Toyota Landcruiser ទំនើប (ស៊េរីឆ្នាំ២០២៥ (មានតម្លៃសរុប ៧១១ ០០០ ដុល្លារអាម៉េរិក) នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ គឺ៖ ខេត្តពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប ដើម្បីបម្រើឱ្យសេវាដឹកជញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទទួលបានសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)