柬埔寨新年第二天多地出现分散性降雨





分类气象资讯
事件时间4月15日
地点柬埔寨全国
来源新柬埔寨日报
发布时间2026/04/15 16:27
详情描述
据卫星云图显示,4月15日柬埔寨全国三大区域(沿海、平原、高原)均出现积雨云,导致多省份出现分散性降雨。尽管有降雨,但全国大部分地区气温依然较高,部分地区气温高达40摄氏度。气象部门指出,由于四月正值旱季向雨季过渡期,受低压系统及西南季风影响,预计未来降雨量将有所增加。
📋 完整原文 ▸
ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់ជាច្រើន
រូបភាពពីលើផ្កាយរណបនៅរសៀលថ្ងៃពុធ ទី ១៥ មេសា នេះ បានបង្ហាញថា ពពពផ្កាស្ពៃ ឬពពកភ្លៀង (cumulonimbus clouds) នៅឈរច្រាងរាយប៉ាយគ្រប់តំបន់ធំៗទាំង៣របស់ប្រទេសកម្ពុជា។ វាមិនមែនជាភ្លៀងធ្លាក់គ្របដណ្ដប់ផ្ទៃដីធំទូលាយទេ ប៉ុន្តែជាភ្លៀងរាយប៉ាយ (Isolated rainfall) ទៅតាមតំបន់នៃខេត្តនីមួយៗរួមមាន៖
១. តំបន់មាត់សមុទ្រ៖ ព្រះសីហនុ កំពត និងកោះកុង។
២. តំបន់ទំនាប៖ តាកែវ ព្រៃវែង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។
៣. ខ្ពង់រាប៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងកំពង់ស្ពឺ។
ទោះបីជាមានភ្លៀងធ្លាក់តាមតំបន់ក្ដី មួយភាគធំនៃប្រទេសកម្ពុជានៅតែបន្តកត់ត្រាពីសីតុណ្ហភាពខ្ពស់ ដែលកន្លែងមួយចំនួនដល់ ៤០ អង្សាសេ។ ប៉ុន្តែ កម្ពុជាអាចនឹងឃើញភ្លៀងធ្លាក់កាន់តែច្រើន ដោយសារតែខែមេសា ជាអន្តរកាលពីរដូវប្រាំងទៅវស្សា គ្របដណ្ដប់ទៅដោយប្រព័ន្ធសម្ពាធទាប និងខ្យល់នាំសំណើមពីសមុទ្រភាគនិរតី និងបស្ចឹម។
ដោយ៖ ហួន ឌីណា
[📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter](https://x.com/KPT_Daily))