卫生部研讨国家级医院支付机制 优化医保报销





分类政策
事件时间2026-10-20
地点金边
来源柬埔寨卫生部
发布时间2026/10/26 13:27
详情描述
2026年10月20日,柬埔寨卫生部副国务秘书毛丹昂率领卫生部工作组,前往财经部出席国家级医院支付机制研讨会。本次会议由国家社会保障委员会秘书处组织,旨在优化医疗服务支付体系。
会议由财经部国务秘书兼国家社会保障委员会秘书长章那烈主持,卫生部、劳工与职业培训部、国家社会保障基金局(NSSF)、国家社会保障委员会秘书处及国家支出核定机构代表共同参会。
会议核心议题包括:审视社会保障体系与医疗保险的现状及演变,重点涵盖医疗公平基金与国家社会保障基金局的运作;探讨针对国家级医院等医疗服务提供方的支付机制与流程;规划未来战略行动,包括重新评估医疗机构支付流程、实施战略性购买服务、开展医疗技术评估以及核算医疗服务总成本。
📋 简要摘要 ▸
卫生部副国务秘书毛丹昂主持会议,讨论国家级医院支付机制,重点关注社会保障体系、医疗保险及医疗公平基金的运作与改革,以提升医疗服务质量。
📋 完整原文 ▸
កិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យលើយន្តការទូទាត់សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យលើយន្តការទូទាត់សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅទីស្តីការក្រសួងសេដ្ឋកិច្ខ និងហិរញ្ញវត្ថុ។
កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់មួយចំនួនមានដូចជា៖ (១)ការពិនិត្យមើលពីសារបាន ក៏ដូចជាការវិវត្ត នៃប្រព័ន្ធគាំពារសង្គម និងការធានារ៉ាប់រងផ្នែកសុខភាព ទាក់ទិននឹងមូលនិធិសមធម៌សុខាភិបាល និងបេឡាជាតិសន្តិសុខសង្គម (ប. ស.ស ) (២)ការពិភាក្សាលើយន្តការ និងបែបទនៃការទូទាត់ជូនទៅអ្នកផ្តល់សេវាសុខភាព ពិសេសសម្រាប់មន្ទីរពេទ្យនៅថ្នាក៎ជាតិ និង(៣)សកម្មភាពជាយុទ្ធសាស្ត្រមួយចំនួន សម្រាប់ថ្ងៃអនាគត រាប់ទាំងសកម្មភាពចំពោះមុខ និងសកម្មភាពនៅពេលបន្តទៅទៀត ដែលរួមមានដូចជាការពិនិត្យមើលឡើងវិញបែបបទ នៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ដែលជាអ្នកផ្តល់សេវា ការជាវសេវាបែបយុទ្ធសាស្ត្រ ការវាយតំលៃបច្ចេកវិទ្យាផ្នែកសុខភាព និងការសិក្សាពីថ្លៃចំណាយលើសេវាជាសរុប ជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាង ក្រសួងសុខាភិបាល និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តំណាង ប.ស.ស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមផងដែរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)