洪玛奈访问哈萨克斯坦 寻求双边经贸合作新机制

洪玛奈访问哈萨克斯坦 寻求双边经贸合作新机制
分类外交
事件时间2026-10-17
地点哈萨克斯坦阿斯塔纳
来源柬埔寨通讯社
发布时间2026/10/17 21:32

详情描述

柬埔寨总理洪玛奈于2026年10月16日至17日对哈萨克斯坦进行正式访问。10月17日下午,洪玛奈在哈萨克斯坦首都阿斯塔纳与哈萨克斯坦总理别克捷诺夫举行双边会谈。 别克捷诺夫对洪玛奈及柬埔寨代表团的到访表示欢迎,并指出此次访问是加强两国双边关系与合作的重要桥梁。洪玛奈对哈萨克斯坦政府及人民的接待表示感谢,并表示此次访问旨在进一步巩固和深化两国领导人建立的传统友好关系,以实现两国人民的共同利益。 双方在会谈中重点探讨了建立新机制的必要性,旨在将提升双边关系的承诺转化为实际行动。双方讨论的合作领域涵盖政治与外交、经济贸易与投资、科学技术与人工智能、安全与打击跨国犯罪及网络犯罪、法律、金融,以及促进两国人文交流等。 此外,双方同意继续深化双边关系,并在区域及国际框架内保持相互支持。
📋 简要摘要 ▸
柬埔寨总理洪玛奈于10月16日至17日对哈萨克斯坦进行正式访问,与哈国总理别克捷诺夫举行会谈,双方致力于将双边合作意向转化为实际行动,推动两国经贸关系迈上新台阶。
📋 完整原文 ▸
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី នាឱកាសនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចាត់ទុកដំណើរទស្សនកិច្ចនេះ ជាស្ពានក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋាភិបាល និងប្រជាជនកាហ្សាក់ស្ថាន ដល់សម្ដេច និងគណៈប្រតិភូកម្ពុជានាឱកាសនេះ។ សម្ដេចធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកជាកម្លាំងចលករជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ​ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការស្វែងរកយន្តការថ្មី ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង លើវិស័យ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្រ្កាបបទល្មើសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា, ច្បាប់, ហិរញ្ញវត្ថុ, និងការតភ្ជាប់ប្រជាជននិងប្រជាជន ជាដើម៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia #Cambodia #Kazakhstan