苏庆出席马德望优秀学生表彰会 奖励90名A等生










分类教育
事件时间2026-09-27
地点马德望
来源柬埔寨司法部
发布时间2026/09/27 21:05
详情描述
2026年9月27日上午,柬埔寨国王私人顾问、柬埔寨人民党副主席兼马德望省党工作组组长苏庆,在马德望省出席了一场表彰仪式。陪同出席的还有副总理兼司法部部长、马德望省党工作组第一副组长高乐。
此次活动旨在表彰马德望省在2025-2026学年中,于高中毕业考试中获得A等成绩的90名优秀学生。活动现场为这些学生颁发了摩托车作为奖励,以肯定其学习成果。
举办该仪式的目的在于鼓励学生继续努力学习,提升个人能力。同时,此举也体现了相关领导对教育事业的重视,旨在通过奖励机制推动当地教育发展,为国家培养具备高质量素质的未来人才。
📋 简要摘要 ▸
苏庆在马德望出席表彰仪式,为90名获得A等成绩的学生颁发奖品与激励金,旨在鼓励当地学子提升能力,为国家培养未来潜力人才。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៩០នាក់ នៅខេត្តបាត់ដំបង
=====================
នាព្រឹកថ្ងៃអាទិត្យ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជាម៉ូតូជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ៩០នាក់ សម្រាប់ឆ្នាំសិក្សា២០២៥–២០២៦ នៅខេត្តបាត់ដំបង។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលដ៏ឆ្នើម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះការអភិវឌ្ឍវិស័យអប់រំ ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងការលើកកម្ពស់វប្បធម៌នៃការសិក្សានៅក្នុងខេត្តបាត់ដំបង។
រង្វាន់លើកទឹកចិត្តនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះសមិទ្ធផលរបស់សិស្សជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ឱ្យក្មួយៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។