洪玛奈会见上海国际问题研究院杨洁勉 谈中柬合作

洪玛奈会见上海国际问题研究院杨洁勉 谈中柬合作
分类外交
事件时间2026-10-28
地点金边和平宫
来源洪玛奈首相
发布时间2026/10/28 18:33

详情描述

10月28日下午,柬埔寨总理洪玛奈在金边和平宫会见中国上海国际问题研究院(SIIS)名誉主席、学术咨询委员会主席杨洁勉。杨洁勉表示,加强各领域、各主体之间的合作是中柬双边关系的关键因素,并对洪玛奈批准此次会见表示感谢,双方就相关工作进行讨论。
📋 完整原文 ▸
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Yang Jiemian ប្រធានកិត្តិយស និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ (SIIS) នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី (The New World Order) នាពេលនេះ។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែមានការអភិវឌ្ឍ ជាបន្តបន្ទាប់​ ព្រមទាំងបានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាពខ្ពស់ និងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផ្លែផ្កាពិតប្រាកដពីការអភិវឌ្ឍ។ លោកសាស្ត្រាចារ្យជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងបន្តរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ទោះបីជាស្ថានភាពពិភពលោកជួបប្រទះនឹងការវិវត្តឥតឈប់ឈរយ៉ាងណាក៏ដោយ។ លោកសាស្ត្រាចារ្យបានលើកឡើងថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះ នៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា។ ក្នុងន័យនេះ, លោកសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងស្ថាប័នសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា​-ចិន​ ព្រមទាំងបង្កើតនូវជំនួបពិភាក្សានានា​ ដើម្បីចែករំលែកបទពិសោធន៍, ទស្សនៈ និង គោលនយោបាយអភិវឌ្ឍន៍ជាតិធំៗ ឱ្យបានទៀតទាត់។ លោកសាស្ត្រាចារ្យបានបន្ថែមថា ការសិក្សា, ពិភាក្សា, ចែករំលែក និងការប្រៀបធៀបអំពីមាគ៌ាកំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ នឹងផ្តល់ជាធាតុចូល និងពុទ្ធិសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំក្នុងការពិនិត្យ, ដកស្រង់បទពិសោធន៍ និងទាញយកឧត្តមានុវត្តពីគ្នាទៅវិញទៅមក ដើម្បីយកមកអនុវត្តការអភិវឌ្ឍប្រទេសរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍និរន្តរភាព (Continuity) និងសង្គតិភាព (Consistency) របស់កម្ពុជា​ ក្នុងទំនាក់ទំនងការទូត​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងអន្តរជាតិ។ ផ្អែកលើគោលការណ៍ទាំងពីរនេះ, កម្ពុជាបាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយប្រទេសចិន​ ក៏ដូចជាមួយបណ្ដាប្រទេសនានា លើសកលលោក។ មុននឹងបញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​លោក​សាស្ត្រាចារ្យ​ បន្តផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​សិក្សារៀន​សូត្រ​ពីគ្នាទៅវិញ​ទៅមក​ ដើម្បី​ចូលរួម​ចំណែកដល់ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែរាំងមាំបន្ថែមទៀត៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia