金边市长率团赴胡志明市 出席2026秋季经济论坛

分类经济
事件时间2026-10-28
地点越南胡志明市
来源柬埔寨国家电视台
发布时间2026/10/28 14:46
详情描述
10月28日上午,金边市长坤盛率金边市政府代表团出席在越南胡志明市举行的2026年秋季经济论坛,论坛主题为“全球新增长驱动因素的融合”。此次论坛由胡志明市方面主办,越南总理黎明兴出席并主持。
据金边市行政副主任兼发言人陶桑佩介绍,该国际性经济论坛汇聚了各国高层领导、投资者、企业家和商界人士,围绕区域及全球经济增长的思路、战略、挑战与解决方案展开讨论,旨在为未来经济增长提供方向,推动韧性及可持续发展。
论坛期间,坤盛受邀在开幕式上代表金边市发表讲话,与多位外国领导人共同出席。他在发言中对胡志明市发起并举办这一国际论坛表示祝贺。
📋 简要摘要 ▸
10月28日上午,金边市长坤盛率金边市政府代表团出席在越南胡志明市举行的2026年秋季经济论坛,主题为“全球新增长驱动因素的融合”。论坛由胡志明市方面主办,越南高层领导及各国投资者、企业家参会,金边方面希望借此推动经贸往来与投资对接。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ នៅប្រទេសវៀតណាម
ពីទីក្រុងហូជីមិញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់ឯកឧត្តមឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាវេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជននិងពាណិជ្ជករជុំវិញសកលលោកដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជម្រុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។ ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗមួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ ឯកឧត្តមអភិបាលបានថ្លែងនូវការអបអរសាទរចំពោះទីក្រុងហូជីមីញចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកលលោ