澳大利亚国际学校与西悉尼大学签署教育合作协议










分类教育
事件时间2026-10-20
地点金边
来源柬埔寨勋爵协会
发布时间2026/10/20 19:10
详情描述
2026年10月20日,金边举行了澳大利亚国际学校(AISPP)与西悉尼大学(Western Sydney University)的教育合作协议签署仪式。双方正式签署谅解备忘录(MoU),旨在加强国际教育合作,并为学生提供更多升学机会。
柬埔寨教育、青年和体育部国务秘书桑瓦塔纳(San Vathana)博士,以及澳大利亚驻柬埔寨大使德里克·伊普(Derek Yip)出席了此次仪式。
此次合作旨在通过连接基础教育与高等教育,为学生提供进入国际一流大学的途径。双方表示,该协议将有助于培养具备全球视野的下一代人才,打破地理限制,为学生创造更广泛的学术发展空间。
西悉尼大学作为澳大利亚的公立大学,以其学术研究、教学创新及与产业界的紧密联系而闻名。该校拥有多元化的国际学生群体,致力于通过提供专业知识与技能,帮助毕业生适应全球化环境。此次与澳大利亚国际学校的合作,是双方在教育资源对接与人才培养方面的重要举措。
📋 简要摘要 ▸
澳大利亚国际学校(AISPP)与西悉尼大学签署MoU,加强教育合作并扩大升学机会。
📋 完整原文 ▸
«អបអរសាទរ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) និងសាកលវិទ្យាល័យ Western Sydney University»
សមាគមឧកញ៉ាកម្ពុជា សូមអបអរសាទរ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរវាងសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ជាមួយសាកលវិទ្យាល័យ Western Sydney University នៃប្រទេសអូស្ត្រាលី។
កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិ ពង្រីកឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោក និងបង្កើតឱកាសអប់រំកាន់តែទូលំទូលាយសម្រាប់យុវជនជំនាន់ក្រោយ។
ពិធីដ៏មានកិត្តិយសនេះ ទទួលបានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។
🌏 **អំពីសាកលវិទ្យាល័យ WESTERN SYDNEY UNIVERSITY**
សាកលវិទ្យាល័យ Western Sydney University (WSU) គឺជាសាកលវិទ្យាល័យសាធារណៈឈានមុខគេមួយរបស់ប្រទេសអូស្ត្រាលី ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិចំពោះការប្តេជ្ញាចិត្តលើឧត្តមភាពសិក្សា ការបង្រៀនប្រកបដោយនវានុវត្តន៍ ការស្រាវជ្រាវដែលបង្កើតផលវិជ្ជមាន និងការចូលរួមអភិវឌ្ឍសហគមន៍។
ដោយមានសហគមន៍និស្សិតអន្តរជាតិចម្រុះជាតិសាសន៍ និងទំនាក់ទំនងយ៉ាងរឹងមាំជាមួយវិស័យឧស្សាហកម្ម សាកលវិទ្យាល័យ WSU បានត្រៀមលក្ខណៈឱ្យនិស្សិតបញ្ចប់ការសិក្សាមានចំណេះដឹង ជំនាញ និងទស្សនវិស័យសកល ដើម្បីទទួលបានជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
✨ **លើសពីភាពជាដៃគូ គឺជាចក្ខុវិស័យរួមដ៏ធំធេង**
សមិទ្ធផលដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្សារភ្ជាប់ការអប់រំនៅកម្រិតសាលារៀនទៅនឹងការអប់រំឧត្តមសិក្សាលំដាប់ពិភពលោក ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សសម្រេចបាននូវក្តីប្រាថ្នាផ្នែកសិក្សា និងទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។
នៅសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) យើងជឿជាក់ថា ការអប់រំមិនគួរត្រូវបានកំណត់ដោយព្រំដែនភូមិសាស្ត្រឡើយ។ ផ្ទុយទៅវិញ ការអប់រំត្រូវតែបើកទ្វារឆ្ពោះទៅរកឱកាសថ្មីៗ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកដឹកនាំដែលមានចក្ខុវិស័យសកល។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)