柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明

柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
柬埔寨国会代表团 推动泰柬边境议题 纳入AIPA联合声明
1/10
分类政治外交
事件时间2026-11-15
地点菲律宾马尼拉
来源亮点报
发布时间2026/11/16 08:43

详情描述

2026年11月15日,柬埔寨国会代表团在菲律宾马尼拉出席第15届东盟领导人—AIPA对话会及第49届东盟峰会开幕式,推动将柬泰边境问题及逾2万名难民处境写入提交东盟领导人的AIPA官方声明,获所有成员国无异议支持。代表团由柬埔寨国会第一副主席、柬埔寨AIPA国家议会小组主席率领。 该声明由菲律宾众议院议长宣读,提交东盟各国元首和政府首脑,会议在菲律宾总统主持下举行。声明呼吁柬泰双方遵守并切实执行停火、2025年10月26日吉隆坡和平协议、2025年12月27日联合声明及2025年12月29日达成的另一项协议;同时支持东盟观察员小组发挥作用,并敦促双方为逾2万名难民安全、自愿、有尊严地返回家园提供便利,保障其基本权利。 2万余人这一数字并非柬方单方面说法,此前已由联合国柬埔寨人权状况特别报告员Tom Andrews在2026年7月31日的声明中官方确认。 除边境议题外,柬方还推动另外四项内容进入声明:强化东盟在主权、领土完整、和平解决争端及保护平民方面的基本原则;就人工智能治理、跨境科技犯罪、金融调查、涉案资产没收和受害者保护开展合作;推动惠及农民、农村社区、妇女、青年和残疾人的包容性可持续发展;加强议会间合作,把区域承诺转化为各国具体行动。 AIPA为东盟议会联盟大会,由东盟各国议会代表组成,向东盟峰会提交建议文件。对在柬人员和需往来边界的人员,可留意两国口岸通行与人员往来的官方通告,并关注该声明后续在东盟峰会及两国落实层面的进展。
📋 简要摘要 ▸
柬埔寨国会代表团11月15日在菲律宾马尼拉出席第15届东盟领导人—AIPA对话会及第49届东盟峰会开幕式,成功推动将柬泰边境问题及逾2万名难民处境写入提交东盟领导人的AIPA官方声明,获所有成员国无异议支持。柬方将此举定位为议会外交成果,意在把民众诉求直接送达区域最高决策层。
📋 完整原文 ▸
កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ ទីក្រុងម៉ានីល ហ្វីលីពីន៖ គណៈប្រតិភូសភាកម្ពុជា បានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ ក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាពស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។ ជោគជ័យការទូតសភានេះ ធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (ASEAN-AIPA Interface) លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ដែលដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ។ ក្នុងសាររបស់អាយប៉ា ដែលអានដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ (Faustino Bojie G. Dy III) ប្រធានរដ្ឋសភាហ្វីលីពីន ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ (Ferdinand R. Marcos Jr.) បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) សេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥)។ ទន្ទឹមនឹងនេះ សាររបស់អាយប៉ាក៏បានបញ្ជាក់ការគាំទ្រចំពោះតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងជំរុញឱ្យភាគីទាំងពីរសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកជាង ២០.០០០នាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។តួលេខជនភៀសសឹកជាង ២០.០០០នាក់នេះ មិនមែនជាការលើកឡើងតែម្ខាងរបស់កម្ពុជាឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ក្រៅពីបញ្ហាព្រំដែន កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤បន្ថែមទៀតទៅក្នុងសាររបស់អាយប៉ា រួមមាន ការពង្រឹងគោលការណ៍គ្រឹះអាស៊ានលើការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការពារជនស៊ីវិលជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបបញ្ហាប្រឈមថ្មីៗ ដូចជា អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន ការស៊ើបអង្កេតហិរញ្ញវត្ថុ ការរឹបអូសទ្រព្យសម្បត្តិពីបទល្មើស និងការការពារជនរងគ្រោះ។ លើសពីនេះ កម្ពុជាបានសង្កត់ធ្ងន់លើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កសិករ សហគមន៍ជនបទ ស្ត្រី យុវជន និងជនមានពិការភាព ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោល» ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តថ្នាក់តំបន់ ទៅជាសកម្មភាពជាក់ស្តែងនៅថ្នាក់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញរបស់សភាសមាជិកនីមួយៗ។កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា គឺជាយន្តការប្រចាំឆ្នាំដ៏មានសារៈសំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការនាំយកបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងវិបុលភាព៕